នគរបាលខេត្តស្ទឹងត្រែងឃាត់ខ្លួនក្មេងទំនើងពីរនាក់ដែលបង្ហោះម៉ូតូលើស្ពានទន្លេមេគង្គ

ចែករំលែក៖

ខេត្តស្ទឹងត្រែង÷ មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានឃាត់ខ្លួនក្មេងទំនើងចំនួន២នាក់និងម្នាក់ទៀតរត់គេចដែលពួកគេបាននាំគ្នា បង្ហោះម៉ូតូលើស្ពានមេគង្គ។

 

ប្រភពបានឱ្យដឹងថា ដោយអនុវត្តតាមគោលការណ៍ដឹក នាំនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកសរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត នៅថ្ងៃទី៦ ខែ មេសា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា ស្នងការនគរបាលខេត្ត បានឲ្យកម្លាំងជំនាញ ស្វែងរក និងនាំយកមុខសញ្ញាក្មេងទំនើងចំនួន ០២នាក់ និងម្នាក់ទៀតរត់គេចខ្លួន ដែលបានធ្វេីសកម្មភាពបង្ហោះម៉ូតូនៅលេីស្ពានមេគង្គថតជាវីដេអូ ហើយបង្ហោះនៅលើបណ្ដាញសង្គមហ្វេសបុក ធ្វេីឲ្យប៉ះពាល់សន្តិសុខសង្គម ងាយបង្កគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកដទៃ និងធ្វើខូចសណ្ដាប់ធ្នាប់សាធារណៈតាមដងផ្លូវ ដេីម្បីធ្វើកិច្ចសន្យា អប់រំ ណែនាំ ។

 

ក្មេងទំនេីងទាំងនោះមានឈ្មោះដូចខាងក្រោម ៖

១.ឈ្មោះ ហុំ ចាន់ធារិទ្ធ ភេទប្រុសអាយុ១៦ឆ្នាំ ភូមិកោះសំពាយ ឃុំកោះសំពាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង

២.ឈ្មោះ ជា សីឡា ភេទប្រុស អាយុ១៧ឆ្នាំ ភូមិកោះសំពាយ ឃុំកោះសំពាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

៣.ឈ្មោះ កាន់ រិទ្ធី ភេទប្រុស អាយុ១៥ឆ្នាំ ភូមិស្រែក្រសាំង ឃុំស្រែក្រសាំង (គេចខ្លួន)។

 

ចំពោះក្រុមក្មេងទំនើង ដែលរតរត់េចខ្លួននិងនៅសេស សល់ កម្លាំងជំនាញកំពុងស្វែងរកយកមកធ្វើកិច្ចសន្យាអប់រំណែនាំបន្ថែម ។ ស្នងការដ្ឋាននគរបាលខេត្តសូមសំណូមពរកូនក្មួយទាំងអស់កុំយកគំរូតាម និងខិតខំប្រឹងប្រែងរៀនសូត្រ ដេីម្បីក្លាយខ្លួនជាកូនល្អ និងធន ធានល្អរបស់ប្រទេសជាតិរបស់យេីង ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print