លោកអភិសន្តិបណ្ឌិត ស សុខា និងលោកស្រី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយដ៏ថ្លៃថ្លាររបស់សម្តេចតេជោ សម្តេចកិត្តិបណ្ឌិត និងអំណោយលោកផ្ទាល់ ជូនវីរកងកម្លាំងនគរបាលការពារព្រំដែនទិសភូមិភាគទី៤ ខេត្តព្រះវិហារ

ចែករំលែក៖

ខេត្តព្រះវិហារ ៖ នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយដ៏ថ្លៃថ្លាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមនិងអំណោយលោក និងក្រុមគ្រួសារ ជូនវីរកងកម្លាំងនគរបាលការពារព្រំដែនទិសភូមិភាគទី៤ ខេត្តព្រះវិហារ។

 

អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានប្រគល់ជូនដល់វីរកងកម្លាំងនគរបាល នាឱកាសនោះរួមមាន៖ អាវក្រោះ ចំនួន ១ ៣៣៧អាវ និងមួកដែក ចំនួន ១ ២៩៤មួក។

 

អំណោយលោក និងក្រុមគ្រួសារ ដែលបានប្រគល់ជូនវីរកងកម្លាំងនគរបាល រួមមាន ៖ ទឹកបរិសុទ្ធ ចំនួន ៨៨០កេស, ភេសជ្ជៈគ្រុឌ ចំនួន ៦១៥កេស, សាច់ជ្រូកកំប៉ុង ចំនួន ២៨៥កេស, ពងមាន់រសជាតិដើម ចំនួន ២១២កេស, ខត្រីឌីនកំប៉ុង ចំនួន ២៣៩កេស, ថ្នាំបាញ់មូសចំនួន ២ ០០០ដប, ថ្នាំក្អក ថ្នាំបញ្ចុះកំដៅ ថ្នាំរាគ ថ្នាំក្រពះ និងថ្នាំផ្តាសាយ ចំនួន ២៥០ប្រអប់, មី ៤រសជាតិ ចំនួន ៣ ០០០កេស, តង់ក្លែងភេទ ចំនួន ២០០សន្លឹក, អាវក្លែងភេទ ចំនួន ៥០០អាវ និងថវិកា ចំនួន ៥ម៉ឺនដុល្លារអាមេរិកផងដែរ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print