កីឡាករ Tyson Furyគឺជាឪពុករបស់កូនប្រាំពីរនាក់រួចទៅហើយ ប៉ុន្តែដូចជាអាជីពប្រដាល់របស់គាត់ Tyson Fury មិនទាន់បានបញ្ចប់នៅឡើយទេ។
អតីតម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោកអាយុ 37 ឆ្នាំបានបង្ហើបថាគាត់និងភរិយា Paris មានបំណងចង់បានកូនដប់នាក់មុនពេលពួកគេស្ងប់ចិត្ត។
មិនត្រឹមតែបង្ហើបពីមហិច្ឆតាយកកូនប៉ុណ្ណោះទេ Tysonក៏បានប្រាប់ពីទំនាក់ទំនងស្នេហ៍ជាមួយភរិយាដ៏មានក្តីសុខ។ Tyson និយាយថា៖ «ជីវិតស្នេហារបស់ខ្ញុំមានភាពរីកចម្រើន ខ្ញុំអាចរួមភេទយ៉ាងហោចណាស់បួនទៅប្រាំដងក្នុងមួយសប្តាហ៍។ខ្ញុំរស់នៅជាប្រពន្ធខ្ញុំអស់២០ឆ្នាំមកហើយ។”
ហើយចំពោះរឿងកូន គាត់បានបន្ថែមថា៖ “យើងប្រហែលជាមានកូនម្នាក់ទៀតគឺលេខ ៨។ ប៉ុន្តែខ្ញុំចង់បានដប់។ វាតែងតែក្លាយជាដប់។”
Tysonបានព្រងើយកន្តើយនឹងការអង្វររបស់Parisឲ្យឈប់ប្រដាល់ដោយបានវិលត្រលប់មកប្រកួតជាមួយ Arslanbek Makhmudov ក្នុងការប្រកួតវិលវិញរបស់គេនៅថ្ងៃសៅរ៍នេះ៕










