រថយន្តម៉ាកPRIUS បើកបំពានស្តុបទៅបុករថយន្ត CAMARO ប៉ើងទៅបុករថយន្ត BYD ចតចោលនៅមុខផ្ទះរងការខូចខាតធ្ងន់ធ្ងរ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបេីករថយន្ត ម៉ាក TOYOTA PRIUS មួយគ្រឿងក្នុងល្បឿនលឿនឆ្លងផ្លូវទាំងបំពានស្តុបក្រហមក៏ជ្រុលទៅបុករថយន្តម៉ាក CHEVROLET CAMARO បើកឆ្លងស្តុបខៀវយ៉ាងពេញទំហឹងប៉ើង ទៅបុករថយន្តម៉ាក BYD ទៅផ្ទបទ្វារផ្ទះប្រជាពលរដ្ឋរងការខូចខាតធ្ងន់ធ្ងរ ។

 

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកេីតឡើងកាលពីវេលាម៉ោង ១២:២០នាទីយប់រំលង អាធ្រាត្រឈាន ចូលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ស្ថិតនៅ តាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងផ្លូវ សហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ។

 

បើតាមប្រភព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហើយគេឃើញរថយន្តម៉ាក CHEVROLET CAMARO ពណ៌ក្រហមមួយគ្រឿងគ្មានផ្លាកលេខ បើកបរដោយយុវជនម្នាក់ធ្វើដំណើរចេញពីផ្លូវ សហព័ន្ធរុស្សុី ទិសដៅពីកើតទៅលិចបើកឆ្លងស្តុបពណ៌ខៀវក្នុងល្បឿនលឿនមធ្យម ខណះពេលបើកឆ្លងដល់ពាក់កណ្តាលផ្លូវស្រាប់តែគេឃើញមានរថយន្តបង្កម៉ាកTOYOTA PRIUS ពណ៌ទឹកប្រាក់ពាក់ផ្លាកលេខ ភ្នំពេញ 2 BV- 8394បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ទិសដៅពីត្បូងទៅជើងឆ្លងទាំងបំពានស្តុបក្រហមក៏ជ្រុលទៅបុករថយន្តម៉ាក CHEVROLET CAMARO ចំពីមុខពេញទំហឹងរួចបន្តទៅបពេញទំហឹងប៉ើងទៅលើចិញ្ចើមផ្លូវបន្តទៅបុកពីក្រោយរថយន្តម៉ាកBYDពណ៌សពាក់ ផ្លាក លេខ ភ្នំពេញ 2CH-9165 ដែរឈប់ចតនៅខាងមុខផ្ទះបណ្តាលឲ្យរងការខូចយ៉ាងដំណំសំណាងល្អមិនបង្គឲ្យមានគ្រោះថ្នាក់ដល់មនុស្ស។

...

 

ក្រោយកើតហេតុខាងលើដោយភាគីសងខាងសម្រួលគ្នាមិនត្រូវសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅមន្ត្រីជំនាញចរាចរណ៍ឲ្យចុះមកវាស់វែងយករថយន្តទាំងបីគ្រឿងនោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ រងចាំការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print