«ព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រះរាជទានព្រះរាជទ្រព្យ ១០មុឺនដុល្លារ គាំទ្រសកម្មភាពកាកបាទក្រហមកម្ពុជា»

ចែករំលែក៖

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកត្តិយស នៃកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្រោមព្រះរាជតម្រិៈដង្ហែតាមព្រះរាជគំរូវីរភាពដ៏ឧត្តុង្គឧត្តម នៃព្រះករុណា ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាឯករាជ្យជាតិ និងបូរណភាពទឹកដី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះរាជទ្រព្យដ៏ថ្លៃថ្លាចំនួន ១០មុឺនដុល្លារអាមេរិក ជូនដល់កាកបាទក្រហមកម្ពុជា ក្នុងឪកាសទិវាពិភពលោកកាកបាទក្រហមអន្តរជាតិ ទី១៦៣ ដេីម្បីជាឧត្តមប្រយោជន៍ក្នុងការជួយសម្រាលទុក្ខលំបាកដល់ប្រជានុរាស្រ្តជាកូនចៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print