រូបសំណាកទូករាជហង្ស ទូករទេះសាលី រូបសំណាកមង្កុដយក្ស រូបសំណាក នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ សង់រួចបណ្តើរៗហើយ ត្រៀមទទួលស្វាគមន៍ភ្ញៀវជាតិនិងអន្តរជាតិ នាឱកាសឆ្នាំថ្មី

ចែករំលែក៖

ភ្នំពេញ៖ .. រូបសំណាកទូករាជហង្ស ទូករទេះសាលី រូបសំណាកមង្កុដយក្ស រូបសំណាកជាច្រើនមុខទៀត នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ សង់រួចបណ្តើរៗហើយ ត្រៀមទទួលស្វាគមន៍ភ្ញៀវជាតិនិងអន្តរជាតិក្នុងឱកាសឆ្នាំថ្មី ប្រពៃណីជាតិ។ គិតមកដល់ថ្ងៃទី០៨ ខែមេសា ២០២៦នេះ មន្ដ្រីជំនាញ នៅរាជធានីភ្នំពេញ អង្គភាពជំនាញនានា និងមន្ទីរពាក់ព័ន្ធរបស់រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងតែមមាញឹកញាប់ដៃញាប់ជើងសំរុករៀបចំតុបតែងលម្អរសោភ័ណភាពនៅតាមទីកន្លែងសំខាន់មួយចំនួនដូចជាសួនច្បារសាធារណៈ  ជាពិសេសនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិ សាស្ត្រវត្តភ្នំ និងតាមដងមហាវិថីនានា នៅក្នុងរាជធានីភ្នំពេញដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” អបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស. ២០២៦ កាន់តែខិតជិតមកដល់ហើយនោះ។

    មន្ដ្រីរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា៖ ចំណែកខាងជំនាញរបស់សហភាព សហព័ន្ធយុវជនកម្ពុជាក៏កំពុងរៀបចំតុបតែងលម្អរពិសេសភូមិវប្បធម៌ក៏ដូចទីតាំងផ្សេងៗទៀតដែរ។ នៅទីតាំងរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំការកសាងរូបសំណាកសេះព័ណមាសដ៏អង់អាច អមដោយ រូបសំណាកចាប៉ីដងវែងដ៏ធំមួយក៏រួចរាល់ ជាមួយការតុបតែងលម្អយ៉ាងស្រស់ស្អាត មានរូបសំណាកទូករាជហង្ស ទូករទេះសាលី រូបសំណាកមង្កុដយក្ស រូបសំណាក ជាច្រើនទៀតនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ កំពុងលេចរូបរាងជាបណ្តើរៗហើយ ដើម្បីត្រៀមទទួលស្វាគមន៍ភ្ញៀវជាតិនិងអន្តរជាតិនាឱកាសឆ្នាំថ្មីនេះ។

  មន្ត្រីជំនាញ នៃវប្បធម៏វិចិត្រសីល្បៈ  បានឱ្យដឹងថា៖រូបសំណាកសេះព័ណមាសដ៏ធំអង់អាច ក្លាហានតំណាង ឱ្យ ឆ្នាំ មមី ធ្វើ ពី ឬស្សី មានកម្ពស់ ៣,៨៩ម៉ែត្រ រចនា ក្រោម ថ្វី ដៃ ជាង ដ៏ចំណាន ត្រូវបាន ក្រុមការងាររបស់រដ្ឋបាលរាជធានី ភ្នំពេញ ដំឡើង រួចរាល់នៅលេី បល្ល័ង្កកម្ពស់ ៣ម៉ែត្រ ទទឹង ៣ម៉ែត្រ ខាងមុខ នាឡិកាធំ នៃរមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រ វត្តភ្នំរង់ចាំទទួលស្វាគមន៍ពុកម៉ែ មីង អុំ បងប្អូន មកទស្សនា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី នេះ។

    តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” នៅរាជធានីភ្នំពេញ នឹងធ្វើឡើង ក្នុងរយៈពេល ៦ថ្ងៃ ដោយចាប់ពីថ្ងៃទី១៤ ខែមេសា ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។ ដើម្បីចូលរួម អបអរ សាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ គ.ស.២០២៦ និងចូលរួម ថែរក្សាការពារទំនៀមទម្លាប់ប្រពៃណី វប្បធម៌ដ៏ល្អផូរផង់របស់ជាតិ ទាក់ ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ជាពិសេស បង្ហាញពីការដឹងគុណយ៉ាងជ្រាលជ្រៅ និងផ្សារភ្ជាប់ពិធីបុណ្យចូលឆ្នាំជាមួយវីរកងកម្លាំងជួរមុខ និងបងប្អូនភៀសសឹក ក្រោមស្មារតីការរួបរួមសាមគ្គីនៃមហាគ្រួសារខ្មែរតែមួយ រដ្ឋបាលរាជធានីភ្នំពេញ បានសហការជាមួយសហភាព សហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) រៀបចំព្រឹត្តិការណ៍“នគរសង្ក្រាន្ត” រយៈ ពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ខែមេសា ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ តំបន់ជុំវិញវត្តភ្នំ បរិវេណសួនច្បារវឌ្ឍនៈ សួនច្បារ អតីតទីលានប្រជាធិបតេយ្យ ស្ពាននាគភ្លោះរមណីយដ្ឋានវត្តភ្នំ រហូតដល់ផ្សាររាត្រី ផ្លូវថ្មើរជើងចតុមុខរាជធានីភ្នំពេញ (Walk Street) និងកម្មវិធីអមមាននៅបរិវេណបាសាក់លែនផ្លូវ៣០៨ (Bassac Lane) និងបរិវេណផ្សារទួលទំពូងផ្លូវ១៥៥។ 

    ព្រឹត្តិការណ៍“នគរសង្ក្រាន្ត” មានការរៀបចំកម្មវិធីប្រពៃណីសាសនា និងកម្មវិធីមួយចំនួន ដូចជា ពិធីទទួលទេវតាឆ្នាំថ្មី ដង្ហែក្បួននគរសង្ក្រាន្ត ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្តែងទស្សនីយភាពសិល្បៈវប្បធម៌ជាច្រើនទម្រង់ លេងល្បែងប្រជាប្រិយជាតិ និងការតាំងពិព័រណ៍ផលិតផលក្នុងស្រុក។ ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ នឹង បើកដំណើរការផ្លូវថ្មើរជើងចតុមុខរាជធានីភ្នំពេញ (Walk Street) រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ខែមេសា ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ផងដែរ។

...

  ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន សូមអញ្ជើញ មកចូលរួមទស្សនាកម្សាន្តក្នុងព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” នៅតាមទីតាំងខាងលើ ឱ្យបានច្រើនកុះករ ក្រោមម្លប់សន្តិភាព ដ៏ត្រជាក់ត្រជំ និងក្រោមស្មារតីសាមគ្គីភាព ឯកភាព និងភាពធន់៕ ដោយ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print