លោក ហ៊ុន ម៉ានី ៖ “ស្មារតីនៅជាមួយជាតិ កងកម្លាំង និងជនភៀសសឹក គ្រប់វេលា 🇰🇭”

ចែករំលែក៖

ភ្នំពេញ ៖ យុទ្ធនាការ «១ម៉ឺនក្រមា» និងបណ្ណជូនពរ ជូនដល់បងប្អូនវីរកងកម្លាំងជួរមុខ គឺជាការបង្ហាញពីទឹកចិត្តនៃការរួបរួម ក្តីនឹករឭក និងការចងចាំជានិច្ចចំពោះគុណបំណាច់ដ៏ធំធេងរបស់បងប្អូនវីរកងកម្លាំង ពីយើងទាំងអស់គ្នានៅជួរក្រោយ។ នេះជាការលើកឡើងពីលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ។ 

លោកបន្តថា ៖ គិតចាប់ពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ដល់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦ យើងទទួលបានក្រមាសរុបចំនួន ២២.៩៣៩ ក្រមា។ ក្នុងនោះ ការប្រគល់ជូនលើកទី១ ដល់បងៗវីរកម្លាំង នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ មានចំនួន ៩.០៧២ ក្រមា ហើយក្រមាដែលនៅក្នុងស្តុកបច្ចុប្បន្ន ចំនួន ១៣.៨៦៧ ក្រមា កំពុងនឹងបន្តរៀបចំ ដើម្បីបញ្ជូនទៅកាន់ជួរមុខជាបន្តបន្ទាប់។

លោកថា ៖ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកតា លោកយាយ អ៊ំពូមីង បងប្អូនទាំងអស់ ដែលបានចូលរួមគាំទ្រយុទ្ធនាការនេះ ជាពិសេស ស្រីនា វិសាល ព្រមទាំងប្អូនៗស្ម័គ្រចិត្ត ដែលបានចូលរួមយ៉ាងសកម្មក្នុងការរៀបចំ និងសម្របសម្រួលយុទ្ធនាការនេះ ដើម្បីបងៗវីរកងកម្លាំងរបស់យើង៕ 

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print