ក្មេងទំនើងម្នាក់ទៀតដែលបង្ហោះម៉ូតូលើស្ពានមេគង្គខេត្តស្ទឹងត្រែងត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ

ចែករំលែក៖

ខេត្តស្ទឹងត្រែង÷មន្ត្រីនគរបាលខេត្តស្ទឹងត្រែង បានឲ្យ ដឹងនៅរសៀលថ្ងៃទី០៨ ខែមេសានេះថា ក្មេងទំនើងដែលបង្ហោះម៉ូតូលើស្ពានមេគង្គស្ទឹងត្រែង ហើយបានរត់គេចម្នាក់នោះ ពេលនេះត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ។

មន្ត្រីនគរបាលខេត្តបានឲ្យដឹងថា ដោយអនុវត្តតាមគោលការណ៍ដឹកនាំ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្ត​តាមបទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​លោក សរ​ សុពុត្រា​ អភិបាលនៃគណៈអភិបាលខេត្ត នៅថ្ងៃទី៨​ ខែមេសា​  ឆ្នាំ២០២៦នេះ  លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា ស្នងការនគរបាលខេត្ត បានឲ្យ​កម្លាំង​ជំនាញ​ ស្វែងរក និងនាំយកមុខសញ្ញាក្មេងទំនើង​ចំនួន​ ០១នាក់ទៀត ដែល​បាន​​រត់​គេច​ខ្លួន​ ដែលជា​អ្នកបើកបរ​ផ្ទាល់​ បានធ្វេី​សកម្មភាព​បង្ហោះម៉ូ​តូ​នៅ​លេី​ស្ពាន​មេគង្គ​ថត​ជា​វីដេអូ​ បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសបុក​ ​ធ្វេី​ឲ្យ​ប៉ះពាល់​សន្តិសុខ​សង្គម​ ងាយ​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​ដល់អ្នក​ដទៃ​ និង​ធ្វើ​ខូច​សណ្ដាប់ធ្នាប់​សាធារណៈ​តាម​ដងផ្លូវ​ ក្មេង​​ទំនេីង​ខាង​លើ​មាន​ឈ្មោះ​ កាន់​  រិទ្ធី​ ភេទ​ប្រុស​ អាយុ​១៥ឆ្នាំ​ ភូមិ​ស្រែ​ក្រសាំង​ ឃុំ​ស្រែ​ក្រសាំង​ ។ 

​គួរបញ្ជាក់ថា កាលថ្ងៃទី៦ ខែ មេសា​ ឆ្នាំ២០២៦លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា ស្នងការនគរបាលខេត្ត បានឲ្យ​កម្លាំង​ជំនាញស្វែងរក និងនាំយកមុខសញ្ញាក្មេងទំនើង​២នាក់ និង​ម្នាក់​ទៀត​រត់​គេច​ខ្លួន​ ដែលធ្វេី​សកម្មភាព​បង្ហោះម៉ូ​តូ​នៅ​លេី​ស្ពាន​មេគង្គ​ថត​ជា​វីដេអូ​ ហើយបង្ហោះ​នៅ​លើ​បណ្ដាញសង្គម​ហ្វេសបុក​ ​ធ្វេី​ឲ្យ​ប៉ះពាល់​សន្តិសុខ​សង្គម​ ងាយ​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​ដល់អ្នក​ដទៃ​ និង​ធ្វើ​ខូច​សណ្ដាប់ធ្នាប់​សាធារណៈ​តាម​ដងផ្លូវ​ ដេីម្បីធ្វើ​កិច្ច​សន្យា​ អប់​រំ​ ណែនាំ​៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print