ខេត្តស្ទឹងត្រែង÷មន្ត្រីនគរបាលខេត្តស្ទឹងត្រែង បានឲ្យ ដឹងនៅរសៀលថ្ងៃទី០៨ ខែមេសានេះថា ក្មេងទំនើងដែលបង្ហោះម៉ូតូលើស្ពានមេគង្គស្ទឹងត្រែង ហើយបានរត់គេចម្នាក់នោះ ពេលនេះត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ។
មន្ត្រីនគរបាលខេត្តបានឲ្យដឹងថា ដោយអនុវត្តតាមគោលការណ៍ដឹកនាំ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា ស្នងការនគរបាលខេត្ត បានឲ្យកម្លាំងជំនាញ ស្វែងរក និងនាំយកមុខសញ្ញាក្មេងទំនើងចំនួន ០១នាក់ទៀត ដែលបានរត់គេចខ្លួន ដែលជាអ្នកបើកបរផ្ទាល់ បានធ្វេីសកម្មភាពបង្ហោះម៉ូតូនៅលេីស្ពានមេគង្គថតជាវីដេអូ បង្ហោះនៅលើបណ្ដាញសង្គមហ្វេសបុក ធ្វេីឲ្យប៉ះពាល់សន្តិសុខសង្គម ងាយបង្កគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកដទៃ និងធ្វើខូចសណ្ដាប់ធ្នាប់សាធារណៈតាមដងផ្លូវ ក្មេងទំនេីងខាងលើមានឈ្មោះ កាន់ រិទ្ធី ភេទប្រុស អាយុ១៥ឆ្នាំ ភូមិស្រែក្រសាំង ឃុំស្រែក្រសាំង ។
គួរបញ្ជាក់ថា កាលថ្ងៃទី៦ ខែ មេសា ឆ្នាំ២០២៦លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា ស្នងការនគរបាលខេត្ត បានឲ្យកម្លាំងជំនាញស្វែងរក និងនាំយកមុខសញ្ញាក្មេងទំនើង២នាក់ និងម្នាក់ទៀតរត់គេចខ្លួន ដែលធ្វេីសកម្មភាពបង្ហោះម៉ូតូនៅលេីស្ពានមេគង្គថតជាវីដេអូ ហើយបង្ហោះនៅលើបណ្ដាញសង្គមហ្វេសបុក ធ្វេីឲ្យប៉ះពាល់សន្តិសុខសង្គម ងាយបង្កគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកដទៃ និងធ្វើខូចសណ្ដាប់ធ្នាប់សាធារណៈតាមដងផ្លូវ ដេីម្បីធ្វើកិច្ចសន្យា អប់រំ ណែនាំ៕










