ភ្នំពេញ ៖ ជនសង្ស័យ០៣នាក់ បានជិះម៉ូតូទៅធ្វេីសកម្មភាព លួច(ម៉ូតូ)ជនរងគ្រោះដែលទុកចោលមិនបានសម្រេច ត្រូវសមត្ថកិច្ចដេញតាមចាប់បាន០២នាក់ និងរត់គេចខ្លួនម្នាក់ កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១៣និង០០នាទី ត្រង់ចំណុចផ្ទះជួល ផ្លូវបេតុង ស្ថិតនៅភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ឈន់ អូន ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកញ្ចក់ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ស្ថិតនៅភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យចំនួន០២នាក់ដែលឃាត់ខ្លួនបានរួមមាន ៖ ទី១/ឈ្មោះ អោប សុភ័ក្រ្តា ហៅ លេៗ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិថ្មគោល សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ និងទី២/ឈ្មោះ ឯក លីហួរ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិថ្មគោល សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ជនសង្ស័យទាំង០២នាក់មានសារធាតុញៀន) ។
សមត្ថកិច្ច ជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានបញ្ចាក់ថា កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង០៧និង៣០នាទីជនរងគ្រោះឈ្មោះ ឈន់ អូន ភេទប្រុស អាយុ៤២ឆ្នាំ បានទុកម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ សេរីឆ្នាំ២០០៣ ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពត 1D-8917 នៅខាងមុខផ្ទះជួល ផ្លូវបេតុង ស្ថិតនៅភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមិនបានចាក់សោរការត្រឹមត្រូវ រួចជនរងគ្រោះក៏បានធ្វើការងារផ្ទះដូចធម្មតា ។ រហូតដល់វេលាម៉ោង១៣និង០០នាទីថ្ងៃខែឆ្នាំដដែល ជនសង្ស័យចំនួន០៣នាក់ ១/ឈ្មោះ អាកង្កែប ភេទប្រុស អាយុ១៥ឆ្នាំ ជិះម៉ូតូមួយគ្រឿងម៉ាកTODAY ពណ៌ផ្កាឈូក មិនស្គាល់ផ្លាក់លេខ ,២/ឈ្មោះ អោប សុភ័ក្រ្តា ហៅ លេៗ ភេទប្រុស អាយុ២៣ឆ្នាំ ,៣/ឈ្មោះ ឯក លីហួរ ភេទប្រុស អាយុ២២ឆ្នាំ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាគប់៥០ ពណ៌ស្លែរ ពាក់ផ្លាក់លេខភ្នំពេញ1AN-2068ជិះដើរធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋតាមផ្ទះ ពេលមកដល់ត្រង់ចំណុចមុខផ្ទះជួល ផ្លូវបេតុង ស្ថិតនៅភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏បានឃើញម៉ូតូម៉ាកខាងលើរបស់ជនរងគ្រោះ ទុកនៅមុខផ្ទះ ហើយឃើញមានសភាពស្ងប់ស្ងាត់ល្អ ទើបជនសង្ស័យឈ្មោះ អោប សុភ័ក្រ្តា ហៅ លេៗ បានចុះពីលើម៉ូតូ រួចធ្វើសកម្មភាពលួចម៉ូតូបណ្តើរចេញក្រៅផ្ទះ ចំណែកជនសង្ស័យជាបក្ខពួកចំនួន០២នាក់ទៀត១/ឈ្មោះ ឯក លីហួរ២/ ឈ្មោះ អាកង្កែប ភេទប្រុស អាយុ១៥ឆ្នាំ ចាំមើលផ្លូវ ពេលជនសង្ស័យ រាបបញ្ឆះម៉ូតូជិះ ស្រាប់តែជនរងគ្រោះបានឃើញក៏ស្រែកថាចោរៗ រួចជនសង្ស័យក៏បានទុកម៉ូតូជនរងគ្រោះចោល ហើយឡើងជិះម៉ូតូជាមួយបក្ខពួកម្នាក់ទៀតជិះរត់គេចខ្លួន ស្របពេលកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹក កំពុងជិះម៉ូតូល្បាតនៅក្នុងមូលដ្ឋានក្បែរកន្លែងកើតហេតុស្រាប់ ក៏បានជួយអន្តរាគមន៍ដេញតាមឃាត់ខ្លួនជនសង្ស័យ រហូតដល់ត្រង់ចំណុចដីឡូតិ៍គ្មានលេខ ផ្លូវបេតុងព្រៃស ស្ថិតនៅភូមិព្រៃសខាងលិច សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ជនសង្ស័យក៏បានផ្តួលម៉ូតូ រួចរត់គេចខ្លួន ហើយក៏ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹកតាមនីតិវិធីច្បាប់ ។
ក្រោយពីធ្វើការសាកសួរ ជនសង្ស័យក៏បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថាពួកខ្លួន (ជនសង្ស័យ) បក្ខពួកម្នាក់ទៀតឈ្មោះ អាកង្កែប ដែលរត់គេចខ្លួន ពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះប្រាកដមែន។ ខណៈជនរងគ្រោះក៏បានដាក់ពាក្យបណ្ដឹងចំឈ្មោះជនសង្ស័យទាំង០២នាក់ ដើម្បីឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ និងបន្ទាប់ពីមានចម្លើយសារភាព របស់ជនសង្ស័យ ទេីបសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួនជនសង្ស័យខាងលេី និងកសាងសំណុំរឿងដើម្បីចាត់ការតាមផ្លូវច្បាប់តែម្តង ៕
ដោយ ៖ ភារ៉ា ដង្កោ










