លោកXiJinpingថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកវគ្គបណ្តុះបណ្តាលសម្រាប់មន្ត្រីយោធាជាន់ខ្ពស់

ចែករំលែក៖

អន្តរជាតិ ៖ វគ្គបណ្តុះបណ្តាលសម្រាប់មន្ត្រីយោធាជាន់ខ្ពស់បានបើកធ្វើនៅព្រឹកថ្ងៃទី ៨ ខែមេសានៅសកលវិទ្យាល័យការពារជាតិចិន។ លោកXiJinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានចូលរួមពិធីបើក ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ។ លោកបានសង្កត់ធ្ងន់ថា ត្រូវចាត់ទុកគំនិតសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីជាការគោលការណ៍ណែនាំ អនុវត្តយ៉ាងស៊ីជម្រៅនូវគំនិតស្តីពីការកសាងកងទ័ពដ៏ខ្លាំងក្លាក្នុងយុគសម័យថ្មី ធ្វើការកែតម្រូវចិត្តគំនិត ពង្រឹងការបណ្តុះបណ្តាលខាងនយោបាយ និងពង្រឹងការលត់ដំជាលក្ខណៈបដិវត្តន៍ចំពោះក្រុមមន្រ្តីយោធាជាន់ខ្ពស់ ដើម្បីអបអរទទួលខួបមួយរយឆ្នាំនៃការបង្កើតកងទ័ពរំដោះប្រជាជនចិនតាមរយៈមុខមាត់នយោបាយដ៏ថ្មីសន្លាង។

 

លោកXiJinpingបានសង្កត់ធ្ងន់ថា គណបក្សរបស់យើងគឺជាគណបក្សប្រកាន់លទ្ធិម៉ាក្សនិយមដែលតំណាងឱ្យផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជនជានិច្ចដែលគ្មានផលប្រយោជន៍ពិសេសផ្ទាល់ខ្លួនណាមួយនោះទេ ហើយរាល់គំនិតនិងទង្វើទាំងអស់ដែលស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួននិងប្រព្រឹត្តិអំពើពុករលួយគឺផ្ទុយស្រឡះពីចរិតលក្ខណៈនិងកម្មវត្ថុរបស់គណបក្សយើង ។ លោកបានបង្ហាញពីជំនឿជឿជាក់ថា ក្រោមការណែនាំនៃគំនិតសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មី កងទ័ពរំដោះប្រជាជនចិនប្រាកដជាអាចបើកទំព័រថ្មីក្នុងការកសាងសមត្ថភាពកងទ័ពដ៏ខ្លាំងក្លាតាមរយៈសាមគ្គីភាពនិងការរួបរួមគ្នាដែលមិនធ្លាប់មានកាលពីមុនមក ក្រោមលក្ខខណ្ឌនៃប្រវត្តិសាស្ត្រថ្មី៕

...

ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print