សេតវិមាន៖ អាមេរិកនិងអ៊ីរ៉ង់នឹងបើកធ្វើការចរចាជុំទីមួយនៅក្រុងអ៊ីស្លាម៉ាបាដ នៅព្រឹកថ្ងៃទី១១ ខែមេសា

ចែករំលែក៖

អន្តរជាតិ ៖ ថ្ងៃទី ៨ ខែមេសា លោកស្រី Karoline Leavitt លេខាធិការព័ត៌មានរបស់សេតវិមានអាមេរិកបានប្រកាសក្នុងសន្និសីទសារព័ត៌មានថា អាមេរិកនិងអ៊ីរ៉ង់នឹងបើកធ្វើការចរចាជុំទីមួយនៅក្រុងអ៊ីស្លាម៉ាបាដ រដ្ឋធានីប្រទេសប៉ាគីស្ថាន នៅព្រឹកថ្ងៃទី១១ ខែមេសា ។ លោកស្រីបានប្រកាសទៀតថា ផែនការថ្មីដែលអាមេរិកទទួលយក ជាផែនការដែលអ៊ីរ៉ង់បានកែសម្រួលរួច តែមិនមែនការស្នើ១០ចំណុចដែលបានលើកឡើងក្នុងគ្រាដំបូងនោះទេ ។

លោកស្រី Karoline Leavitt បានថ្លែងថា លោក ត្រាំ ប្រធានាធិបតីអាមេរិកបាននិងកំពុងចាត់បញ្ជូនក្រុមការងារចរចារបស់លោក ទៅកាន់ក្រុងអ៊ីស្លាម៉ាបាដ ដើម្បីចូលរួមការចរចានៅចុងសបា្តហ៍នេះ កិច្ចចរចាដែលមាន “ភាពរសើបនិងស្មុគស្មាញខ្លាំង” នឹងធ្វើឡើងដោយបិទទ្វារ ក្នុងរយៈពេលពីរអាទិត្យខាងមុខនេះ ប៉ុន្តែបុរេល័ក្ខខ័ណ្ឌនៃការចរចា គឺច្រកសមុទ្រហ័រមូសត្រូវរក្សាការបើកទូលាយដោយសុវត្ថិភាព ហើយគ្មានការរឹតត្បឹតនិងការខកពេលនោះឡើយ ៕

...

ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print