ភ្នំពេញ : ការធ្វើបទបង្ហាញជូនអង្គទូតអំពីការអនុម័តច្បាប់ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលរៀបចំ ការធ្វើបទបង្ហាញជូនអង្គទូត និងអង្គការអន្តរជាតិប្រចាំកម្ពុជា អំពីច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា ដែលបានចូលជាធរមានកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦។ បទបង្ហាញនេះត្រូវបានដឹកនាំដោយ លោកទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ ប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា។
លោកទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ បានសម្តែងការកោតសរសើរដល់ស្ថានបេសកកម្មបរទេស និង ដៃគូទាំងអស់ ចំពោះការបន្តកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយឧក្រិដ្ឋកម្មឆ្លងដែន។ លោកបានគូស បញ្ជាក់អំពីការកើនឡើងនៃភាពស្មុគស្មាញ នៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលលាតសន្ធឹងហួសពីព្រំដែន ប្រទេស ក៏ដូចជាធ្វើឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ លើសន្តិសុខសាធារណៈ និងកេរ្តិ៍ឈ្មោះប្រទេសជាតិ។ លោកបានធ្វើការពន្យល់អំពីការបង្ក្រាបជាបន្តបន្ទាប់នៅទូទាំងប្រទេស ដឹកនាំដោយ សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលបាននាំមកនូវលទ្ធផលសំខាន់ៗ ព្រមទាំងបានសង្កត់ធ្ងន់លើសារៈ មទាំងបានសង្កត់ធ្ងន់លើសារៈសំខាន់ និងភាពពាក់ព័ន្ធនៃច្បាប់ថ្មី ដែលទើបតែអនុម័ត។ ច្បាប់ថ្មីនេះដាក់ទោសទណ្ឌយ៉ាងតឹងរ៉ឹងចំពោះជនល្មើស និងជាឧបករណ៍គ្រប់ ជ្រុងជ្រោយ និងមានប្រសិទ្ធភាពមួយ សម្រាប់អាជ្ញាធរអនុវត្តច្បាប់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យានេះ។
លោកទេសរដ្ឋមន្ត្រីបានអះអាងថា ការអនុវត្តច្បាប់ថ្មីនេះនឹងមានភាពរឹងមាំ មានតម្លាភាព និង ស្របតាមនីតិវិធីត្រឹមត្រូវ ព្រមទាំងធានាបាននូវការការពារពេញលេញក្រោមច្បាប់នេះសម្រាប់អ្នកដែលសហការ ជាមួយអាជ្ញាធរ ក៏ដូចជាជនរងគ្រោះពិតប្រាកដ និងម្ចាស់អចលនទ្រព្យស្លូតត្រង់ផងដែរ។ លោកបាន ពន្យល់អំពីបញ្ហាប្រឈមផ្នែកបច្ចេកទេសជាច្រើន ដែលប្រទេសកម្ពុជាកំពុងប្រឈម និងបានគូសមញ្ជាក់ពី កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីដោះស្រាយវិធីសារសតិជ កំពុងវិវត្ត រួមមាន ការប្រើប្រាស់បញ្ញាសិប្បនិម្មិត ប្រព័ន្ធកូ ប្រព័ន្ធកូដនីយកម្ម (encrypted platforms) ក ប្រតិបត្តិការហិរញ្ញវត្ថុខុសច្បាប់ឆ្លងដែន និងគម្រោងវិនិយោគក្លែងបន្លំ ជាដើម។
លោកទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ បានបញ្ជាក់ជាថ្មីថា ការប្រយុទ្ធប្រឆាំងការឆបោកដែលផ្អែក លើប្រព័ន្ធបច្ចេកវិទ្យានេះនៅតែជាអាទិភាពចម្បង សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ហើយឯកឧត្តមក៏បានសម្តែង នូវទំនុកចិត្តថា ដោយមានកិច្ចសហប្រតិបត្តិការអន្តរជាតិពេញលេញ ប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នឹងត្រូវលុបបំបាត់ទាំងស្រុងពីប្រទេសកម្ពុជា។ លោកបានស្នើឱ្យដៃគូអន្តរជាតិជួយបន្តការគាំទ្រផ្នែកកសាង សមត្ថភាព ជំនួយបច្ចេកទេស ការចែករំលែកព័ត៌មាន និងកិច្ចខិតខំប្រឹងប្រែងរួមក្នុងការធ្វើមាតុភូមិនិវត្តន៍ ពលរដ្ឋខ្លួន។ ការធ្វើបទបង្ហាញបានបិទបញ្ចប់ដោយវត្តសំណួរ-ចម្លើយ៕














