ករណីអគ្គីភ័យបានឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋ១ខ្នងអស់ទាំងស្រុង ក្នុងស្រុករលាប្អៀរ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង÷ នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង០៩ មានករណីអគ្គីភ័យបានឆាប់ឆះផ្ទះប្រជាពលរដ្ឋ១ខ្នងអស់ទាំងស្រុង ស្ថិតនៅចំណុចភូមិ

តាវ៉ាក ក្នុងឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

 

ហេតុការណ៍ករណីអគ្គីភ័យខាងលើនេះយោងតាមការបញ្ជាក់ពីកម្លាំងសមត្ថកិច្ចនគរបាលពន្លត់អគ្គីភ័យបានឲ្យដឹងថា ផ្ទះ១ខ្នងធ្វើអំពីឈើដំបូលប្រក់ក្បឿងជញ្ជាំងក្ដាដែលមានទំហំ៨×៩ម៉ត្រនិងខូចខាតស្រូវទម្ងន់ ២ តោន ម៉ូតូ១គ្រឿង ម៉ាក scoopy,រទេះ១គ្រឿង,ទូរសព្ទដៃ១គ្រឿង ទូដាក់ខោអាវចំនួន១ និងឯកសារផ្សេងៗមួយចំនួនទៀតរួមទាំងសម្ភារៈប្រើ ប្រាស់ក្នុងផ្ទះ បានឆេះអស់ទាំងស្រុង។

 

យោងតាមការបញ្ជាក់ពីសមត្ថកិច្ចដដែលបានឱ្យដឹងថាម្ចាស់ផ្ទះមានឈ្មោះហ៊ុយ សុខ អាយុ៤១ ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ។

 

យោងតាមប្រភពខាងលើដដែល បានបញ្ជាក់ឲ្យដឹងថាមូល ហេតុបណ្ដាលមកពីទុស្សេខ្សែភ្លើង។

 

ក្នុងនោះកម្លាំងនគរបាលអន្តរាគមន៍ពន្លត់អគ្គីភ័យបានជួយពន្លត់ បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ចំនួន៤ គ្រឿងទើបបានរលត់ទាំងស្រុង តែជាអកុសលត្រូវបានខូចខាតអស់ទាំងស្រុង៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print