ខេត្តតាកែវ៖ លោក ផន រឹម អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា អន្តរក្រសួង-ស្ថាប័ន និងរដ្ឋបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ បានរួមគ្នាចុះពិនិត្យផ្ទៀងផ្ទាត់ចុងក្រោយទីតាំងត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២។
លោកអ្នកនាំពាក្យរូបនេះ បានឱ្យដឹងទៀតថា ពិធីបើកការដ្ឋានសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ នឹងធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ នៅចំណុចភូមិត្រើយឃ្លោក ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ។
សូមបញ្ជាក់ជូនជ្រាបថា គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ ប្រវែង ១៥១,៦គីឡូម៉ែត្រ (ព្រែកពោធិ៍ ខេត្តកណ្តាល – សមុទ្រ ខេត្តកែប)។ នេះបេីតាមការបញ្ជាក់ពីលោក ផន រឹម៕
ដោយ៖តារា










