Lando Norris តារាប្រណាំងរថយន្ត Formula 1 ត្រឡប់រកស្នេហាចាស់ជាមួយមិត្តស្រី Magui Corceiro

ចែករំលែក៖

Lando Norris បានត្រឡប់មកផ្តើមស្នេហាជាថ្មីឡើងវិញជាមួយមិត្តស្រីរបស់គាត់ Magui Corceiro បន្ទាប់ពីពួកគេធ្លាប់បែកគ្នាពីរដង។

 

យោងតាមសារព័ត៌មាន The Sun បានបញ្ជាក់ថា គូស្នេហ៍នេះបានបែកគ្នាម្តងទៀតនៅខែកុម្ភៈ ប៉ុន្តែពេលនេះបានសម្រេចចិត្តត្រឡប់មកផ្តើមស្នេហ៍ជាមួយគ្នាវិញ។

 

Norris អាយុ 26 ឆ្នាំ បានចាប់ផ្តើមទាក់ទងជាមួយតារាម៉ូដែលព័រទុយហ្គាល់ Magui Corceiro អាយុ 23 ឆ្នាំ នៅឆ្នាំ 2023 មុននឹងបែកគ្នា និងត្រឡប់មកស្នេហាវិញនៅឆ្នាំ 2025។

 

ប្រភពជិតស្និទ្ធបានឲ្យដឹងថា ពួកគេបានចាប់ផ្តើមទំនាក់ទំនងឡើងវិញ បន្ទាប់ពីមានការពិភាក្សាអំពីបញ្ហាដែលធ្វើឲ្យទំនាក់ទំនងបែកបាក់ ហើយទាំងពីរបានទទួលស្គាល់កំហុស និងសុំទោសគ្នា។

 

ថ្មីៗនេះ គូស្នេហ៍នេះត្រូវបានគេឃើញចូលរួមមើលការប្រកួតបាល់ទាត់របស់ Arsenal ដែលឈ្នះ Sporting Lisbon 1-0 ក្នុងការប្រកួត Champions League នៅទីក្រុង Lisbon។

...

 

បច្ចុប្បន្ន Lando Norris កំពុងឈរលេខ 5 ក្នុងតារាង Formula 1 ហើយគ្រោងនឹងប្រកួតបន្តនៅទីក្រុង Miami ខែក្រោយ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print