អន្តរជាតិ ៖ យប់ថ្ងៃទី៨ខែមេសា ប្រជាជនជប៉ុនជាច្រើននាក់បានធ្វើមីទ្ទីងនៅមុខអគាររដ្ឋសភាដែលស្ថិតនៅក្រុងតូក្យូ ដើម្បីប្រឆាំងតវ៉ានឹងនិន្នាការបំផ្លាញរដ្ឋធម្មនុញ្ញសន្តិភាពពីសំណាក់រដ្ឋាភិបាលលោកស្រី Sanae Takaichi ដូចជា ការដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយនិងប៉ុនប៉ងលុបចោលការហាមឃាត់ការនាំចេញអាវុធប្រល័យលោកជាដើម។
ភាគីរៀបចំមីទ្ទីងបានថ្លែងថា មានមនុស្សប្រហែល៣ម៉ឺននាក់បានចូលរួមមីទ្ទីងនៅយប់ថ្ងៃដដែល ។ នៅកន្លែងធ្វើមីទ្ទីង អ្នកតវ៉ាបានកាន់ពាក្យស្លោកដែលសរសេរពាក្យ “ការពារមាត្រាទី៩នៃរដ្ឋធម្មនុញ្ញ” “គ្មានសង្គ្រាម”និង “លោកស្រី Sanae Takaichi ចុះចេញពីអំណាចភ្លាម”ជាដើម ហើយស្រែកពាក្យស្លោក “ប្រឆាំងនឹងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ”និង “ប្រឆាំងសង្គ្រាម”ជាដើម ដើម្បីអំពាវនាវឱ្យគាំពាររដ្ឋធម្មនុញ្ញសន្តិភាព ។
តាមការផ្សាយដំណឹងនៃកាសែត《Tokyo Shimbun》 ជប៉ុនឱ្យដឹងថា ថ្ងៃដដែល នៅទីតាំងជាង១៣០កន្លែងនៅទូទាំងប្រទេសជប៉ុនក៏បានរៀបចំសកម្មភាពតវ៉ាតាមដងវិថីដែរ ដើម្បីអំពាវនាវឱ្យគាំពាររដ្ឋធម្មនុញ្ញសន្តិភាព ៕
ប្រភព ៖ (CCFR)










