កម្លាំងកងរាជអាវុធហត្ថស្រុកព្រៃកប្បាសឃាត់ជន សង្ស័យម្នាក់ពាក់ព័ន្ធករណីជួញដូរនឹងប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ខេត្តតាកែវ៖ មន្ត្រីកងរាជអាវុធហត្ថខេត្តតាកែវបានឲ្យ ដឹងនៅថ្ងៃទី១១ ខែមេសានេះថា សមត្ថកិច្ចបានបង្ក្រាបជនពាក់ព័ន្ធសង្ស័យ និងករណីជួញដូរប្រើប្រាស់គ្រឿង ញៀនម្នាក់នៅស្រុកព្រៃកប្បាស រួចបញ្ជូនទៅចាត់ការតាមនីតិវិធី។

 

មន្ត្រីកងរាជអាវុធហត្ថស្រុកព្រៃកប្បាសឲ្យដឹងថាថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២៦ ដោយទទួលបានបទ បញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជ អាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនីតិវិធី ដោយលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត តាកែវ នៅវេលាម៉ោង១៤និង៤០នាទី ថ្ងៃទី៨ ខែមេសា ឆ្នាំ ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃកប្បាស ដឹកនាំដោយលោក វរសេនីយ៍ត្រី ជុំ ម៉ៅ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្តស្រុកព្រៃកប្បាស បានចុះប្រតិបត្តិការ បង្ក្រាបករណី រក្សាទុក និងប្រើ ប្រាស់នូវសារធាតុញៀនជាក់ស្ដែង នៅត្រង់ចំណុចភូមិតាវង់ ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ។

 

+លទ្ធផលឃាត់ខ្លួនជនសង្ស័យបានចំនួន ១ នាក់ ឈ្មោះ ម៉ៅ នាង ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅ ភូមិថ្នល់បត់ ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្ត តាកែវ។

 

+ដកហូតវត្ថុតាងរួមមាន៖

១/ ក្រាមពណ៌សថ្លា ចំនួន ៤ កញ្ចប់ ទម្ងន់ ១.៧៥ក្រាម (ថ្លឹងទាំងសំបកថង់)

២/ ទូរស័ព្ទ ចំនួន ១ គ្រឿង

 

បច្ចប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាង ការិយាល័យជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print