ធនាគារជាតិកម្ពុជា សម្រេចដកអាជ្ញាបណ្ណរបស់គ្រឹះស្ថាន អេច-ផេ សឺវីស បន្ទាប់ពីមិនអនុវត្តតាមច្បាប់

ចែករំលែក៖

ភ្នំពេញ៖ ធនាគារជាតិ នៃកម្ពុជា បានសម្រេចដកហូតអាជ្ញាបណ្ណពីគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ អេច-ផេ សឺវីស បន្ទាប់ពីរកឃើញថា គ្រឹះស្ថាននេះ មិនបានអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា។

 

គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ អេច-ផេ សឺវីស ម.ក បានទទួលអាជ្ញាបណ្ណកាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ ដើម្បីធ្វើប្រតិបត្តិការទូទាត់សងប្រាក់។

 

ធនាគារជាតិ បានសម្រេចដកហូតអាជ្ញាបណ្ណកាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៦ ដោយទុករយៈពេល ១៥ ថ្ងៃ ដើម្បីឱ្យគ្រឹះស្ថានស្វែងរកក្រុមហ៊ុនជម្រះបញ្ជី។

នៅថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២៦ ធនាគារជាតិនៃកម្ពុជា បានតែងតាំងក្រុមហ៊ុនសវនកម្ម រីចន៍&ផាតនើរ ជាក្រុមហ៊ុនជម្រះបញ្ជីរបស់គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ អេច-ផេ សឺវីស។

 

តាមរយៈការអនុវត្តនីតិវិធីជម្រះបញ្ជីក្រុមហ៊ុនសវនកម្ម រីចន៍ & ផាតនើរ នឹងប្រកាសជូនដំណឹង ជាសាធារណៈ យ៉ាងយូរបំផុតត្រឹមដំណាច់ខែមេសា ឆ្នាំ២០២៦ ដើម្បីអនុវត្តនីតិវិធីកំណត់អត្តសញ្ញាណ និងបញ្ជាក់ពីភាពជាម្ចាស់បំណុលស្របច្បាប់។

...

 

គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ អេច-ផេ សឺវីស ពុំមែនជាធនាគារ និងមិនមានសិទ្ធិទទួលប្រាក់បញ្ញើ និងផ្តល់ឥណទាននោះទេ។ ធនាគារជាតិនឹងបន្តតាមដានយ៉ាងប្រុងប្រយ័ត្នលើការអនុវត្តការជម្រះបញ្ជី ដើម្បីការពារផលប្រយោជន៍អតិថិជន៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print