រថយន្ដ LEXUS NX200tបេីកបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាត៦ផ្ទាំង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បេីករថយន្ដ LEXUS NX200tគេចពីកង់បីជ្រុលចង្កូតបុករបាំងថ្មពុះចែកផ្លូវបណ្ដាលឲ្យបាក់រលំ និងរងរការខូចខាតចំនួន៦ផ្ទាំង។

 

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង៥០នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

 

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ បានបេីករថយន្ត ពាក់ផ្លាកលេខ ភ្នំពេញ 2BN-7936 បេីក LEXUS NX200tតាមបណ្តោយផ្លូវសហព័ន្ធុស្ស៉ី លុះមកដល់ចំណុចកេីតហេតុក៏គេចពីកង់បីមួយគ្រឿងដែលបេីកបរខាងមុខទាញចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតអស់ចំនួន៦ផ្ទាំង។

...

 

 

ក្រោយពេលកេីតសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកធ្វេីការវាស់វែងយករថយន្ត ទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print