នគរបាលខណ្ឌទួលគោក ឃាត់ខ្លួនក្មេងទំនើង០១នាក់ ដែលបង្ហោះម៉ូតូតាមទីសាធារណៈ

ចែករំលែក៖

ភ្នំពេញ÷ នគរបាលខណ្ឌទួលគោក ឃាត់ខ្លួនក្មេងទំនើង០១នាក់ ដែលបង្ហោះម៉ូតូតាមទីសាធារណៈ បង្កការរំខានដល់បងប្អូនប្រជាពលរដ្ឋ, ដោយបានធ្វើការអប់រំណែនាំ ឱ្យឪពុកម្តាយធានាយកត្រឡប់ទៅផ្ទះវិញនិងអប់រំបន្ត។

 

ក្មេងទំនើងបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈ១ នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោក ឃាត់ខ្លួនហើយ ដោះកង់មុខឱ្យអូសម៉ូតូជុំវិញរង្វង់មូលនៃ អធិការដ្ឋាននិងនិយាយថា ខ្ញុំឈប់បង្ហោះម៉ូតូទៀតហើយ ។

 

ក្មេងទំនើងរូបនោះមាន ឈ្មោះ ចាប ជីនចា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស និងជាអ្នកបង្ហោះម៉ូតូជិះម៉ូតូ ០១គ្រឿងម៉ាកNex ពណ៌លឿង-ស ពុំមានពាក់ស្លាក់ ។ តាមនគរបាលខណ្ឌទួលគោកបានឲ្យដឹងថា នៅថ្ងៃទី១២ មេសា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ០៣ :៣៥នាទីទៀបភ្លឺ !កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ ខ្លួនក្មេងទំនើងចំនួន ០១នាក់ជាក់ស្តែងក្នុងករណី បង្ហោះម៉ូតូនៅបណ្តោយផ្លូវសារធារណៈ នៅចំណុចបណ្តោយផ្លូវលេខ ៥៦៦ រហូតដល់ ផ្លូវ២៩១ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

 

បន្ទាប់ពីឃាត់ខ្លួននគរបាល ក៏បានឲ្យក្មេងទំនើងរូបនោះ ដោះកង់មុខម៉ូតូ ហើយអូសជុំវិញរង្វង់មូលទង់ជាតិថា : (ខ្ញុំឈប់បង្ហោះម៉ូតូទៀតហើយ)ដោយបានធ្វើការអប់រំណែនាំ ឱ្យឪពុកម្តាយធានាយកត្រឡប់ទៅផ្ទះវិញនិងអប់រំបន្ត៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print