កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបបទល្មើស ( Online Scam) នៅអគារ (Wyndham grand Phnom Penh capital) ទល់មុខ ស្ថានទូតបារាំង ស្ថិតក្នុង ខណ្ឌដូនពេញ ដោយឃាត់ខ្លួនជនបរទេស ប្រមាណជាង ១០០នាក់ 

ចែករំលែក៖

ភ្នំពេញ÷ កម្លាំងនគរបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦នេះ បានបង្ក្រាបបទល្មើស (Online Scam) នៅអគារ ០១កន្លែង (Wyndham grand Phnom Penh capital) ទល់មុខស្ថានទូតបារាំង ខណ្ឌដូនពេញ ដោយឃាត់ខ្លួនជនបរទេសជាង ប្រមាណ ចំនួន ១០០នាក់។

 

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង លោកឧត្តម សេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

 

បច្ចុប្បន្ន ជនបរទេស រួមនិងសម្ភារៈខាងលើ ដែលបម្រើឲ្យប្រព្រឹត្តបទល្មើស (Online Scam) ត្រូវបានកម្លាំងនគរបាលកំពុងបន្តនីតិវិធីតាមច្បាប់ ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print