តំបន់ការពារទេសភាពអន្លង់ព្រីង ស្រុកកំពង់ត្រាច ខេត្តកំពត

ចែករំលែក៖

ខេត្តកំពត÷ឆ្នាំ២០២៦ វត្តមានសត្វក្រៀល នៅតំបន់ការពារទេសភាពអន្លង់ព្រីង (AP) នៅតែរក្សាបានចំនួនសត្វក្រៀលខ្ពស់បំផុត បើប្រើបធៀននឹងតំបន់ផ្សេងៗក្នុងប្រទេសកម្ពុជា ដែលជាកំណត់ត្រាខ្ពស់ជាងគេក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ ដែលបង្ហាញពីផលវិជ្ជមាននៃការងារអភិរក្សតំបន់ដីសើមដ៏តូចមួយនេះ (ប្រភពពី៖អង្គការជីវិតធម្មជាតិនៅកម្ពុជា NLC)

ភាពវិជ្ជមាននេះ ពិតជាការឆ្លុះបញ្ចាំង ពីកិច្ចខិតខំប្រឹងប្រែងអំពីតួនាទីនៃការអភិរក្សតំបន់ដីសើម ដោយមន្ត្រីជំនាញនៃក្រសួងបរិស្ថានដែលមានមន្ទីរបរិស្ថានខេត្តកំពតជាសេនាធិការ និងកិច្ចគាំទ្របច្ចេកទេស និងថវិកា អង្គការជីវិតធម្មជាតិនភកម្ពុជា ដោយបង្កើតតំបន់ស្រែស្រូវមិត្តក្រៀល សម្រាប់បង្កើនចំណីសត្វក្រៀល និងអង្គការWWT ក្នុងការលើកស្ទួយជីវភាពសហគមន៏មូលដ្ឋានតាមរយៈទេសចរណ៏ធម្មជាតិ ធានាចីរភាពក្នុងតំបន់អភិរក្ស។

មិនតែប៉ុណ្ណោះ វត្តមានសត្វក្រៀល ដែលមករកចំណីក្នុងតំបន់ការពារទេសភាពអន្លង់ព្រីង ស្ថិតក្នុងស្រុកកំពង់ត្រាច ខេត្តកំពត មានការកើនឡើង និងបន្តរកចំណីពេលយូរ គឺបង្ហាញយ៉ាងច្បាស់ពីការចូលរួមអភិរក្សតំបន់នេះ យ៉ាងសកម្មនិងយកចិត្តទុកដាក់ពីគ្រប់អ្នកពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក៏ដូចជាប្រជាពលរដ្ឋរស់នៅក្បែរតំបន់ផងដែរ។

...

សូមចូលរួមអភិរក្ស និងសំអាតអនាម័យបរិស្ថានទាំងអស់គ្នា៕ ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print