ចាប់ពីថ្ងៃទី១៤-២៥ ខេត្តសៀមរាប អាចទទួលរងឥទ្ធិពលខ្លះៗផងដែរ តាមរយៈនេះ រមណីយដ្ឋាន អង្គរ អាចនឹងទទួលរងផលប៉ះពាល់មួយចំនួន កើតចេញពីឥទ្ធិពលខ្យល់ព្យុះនេះ ដែលអាចបង្កឱ្យមានភ្លៀងធ្លាក់ ផ្គរ រន្ទះ លាយឡំជាមួយខ្យល់កន្ត្រាក់

ចែករំលែក៖

ខេត្តសៀមរាប : អាជ្ញាធរជាតិអប្សរា ជូនដំណឹងពីហានិភ័យមួយចំនួន ដែលអាចកើតឡើងនៅរមណីយដ្ឋានអង្គរ ដោយសារឥទ្ធិពលខ្យល់ព្យុះទី៤ ឈ្មោះ “ស៊ីនឡាគូ”

 

ដោយបញ្ជាក់ថា, តាមរយៈសេចក្តីជូនដំណឹងចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និង ឧតុនិយម ប្រទេសកម្ពុជានឹងទទួលរងឥទ្ធិពលមួយចំនួនពីខ្យល់ព្យុះទី៤ ឈ្មោះស៊ីនឡាគូ ចាប់ពីថ្ងៃទី១៤-២៥ ខែមេសា ឆ្នាំ២០២៦ ក្នុងនោះខេត្តសៀមរាបក៏ទទួលរងឥទ្ធិពលខ្លះៗផងដែរ។ តាមរយៈនេះ រមណីយដ្ឋាន អង្គរ អាចនឹងទទួលរងផលប៉ះពាល់មួយចំនួន កើតចេញពីឥទ្ធិពលខ្យល់ព្យុះនេះ ដែលអាចបង្កឱ្យមានភ្លៀងធ្លាក់ ផ្គរ រន្ទះ លាយឡំជាមួយខ្យល់កន្ត្រាក់ដែលជាហេតុបណ្តាលឱ្យដីជ្រោយ ងាយរលំ ឬបាក់មែកឈើនានា ជាយថាហេតុ នៅតាមទីតាំងមួយចំនួន។

 

ក្នុងន័យនេះ អាជ្ញាធរជាតិអប្សរា សូមអំពាវនាវដល់សាធារណជន ភ្ញៀវទេសចរជាតិ-អន្តរជាតិ អ្នកបើកបរយានគ្រប់ប្រភេទ និងអ្នកដឹកភ្ញៀវទេសចរទាំងអស់ សូមមេត្តាបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ នៅក្នុងអំឡុងពេលធ្វើដំណើរ ឬទស្សនាប្រាសាទនានា នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ជាពិសេសក្នុងអំឡុង ពេលខាងលើ ដោយសូមមេត្តាកុំចតយានគ្រប់ប្រភេទ ឬឈប់ជ្រកក្រោមដើមឈើ ដើម្បីបង្ការនូវហានិភ័យ នានា ដែលអាចបណ្តាលឱ្យរងរបួស ឬខូចខាតទ្រព្យសម្បត្តិ ឬអាចឈានទៅដល់ប៉ះពាល់អាយុជីវិតផងដែរ។

 

សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជន ភ្ញៀវទេសចរជាតិ-អន្តរជាតិ អ្នកបើកបរ យានគ្រប់ប្រភេទ និងអ្នកដឹកភ្ញៀវទេសចរទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងចូលរួមអនុវត្តតាមការគួរ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print