ឃាត់ក្មេងទំនើង២ក្រុមចំនួន០៧នាក់ដែលប្រតាយប្រតប់គ្នានៅចំណុចសួនច្បារមុខសាលាខេត្តត្បូងឃ្មុំ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ÷ លោកឧត្តមសេនីយ៍ទោ ចិន នី ផ្ញើសារទៅយុវជនយុវនារី សូមប្អូនកុំប្រពឹត្តអំពើមិនគប្បីដែលសង្គមស្អប់ខ្ពើម ត្រូវកែខ្លួនឡើងវិញដើម្បីគ្រួសារនិងសង្គមជាតិយើង។

 

ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកប៉ែន កុសល្យ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ និងបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ នគរបាលខេត្តបានឃាត់ខ្លួនក្រុមនារីក្មេងទំនើងចំនួន ២ក្រុម ដែលបានប្រតាយប្រតប់គ្នា កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១៦:០០នាទី  នៅចំណុចសួនច្បារមុខសាលាខេត្តត្បូងឃ្មុំ ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

 

បន្ទាប់ពីទទួលព័ត៌មានរួចមក កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកពញាក្រែកចុះធ្វើការស្រាវជ្រាវនិងនាំខ្លួនមនុស្ស២ក្រុមចំនួន០៧នាក់ មកកាន់ស្នងការដ្ឋាននគរបាកខេត្តត្បូងឃ្មុំ  ដើម្បីធ្វើការសាកសួរ ហើយពួកគាត់បានឆ្លើយសារភាពថា ពិតជា

បានប្រតាយប្រតប់គ្នានៅចំណុចសួនច្បារមុខសាលាខេត្តត្បូងឃ្មុំ ស្ថិតក្នុងភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ពិតមែន។

 

ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ស្នងការ បានឲ្យសមត្ថកិច្ចជំនាញធ្វើកិច្ចសន្យា អប់រំនិងបានឱ្យក្រុមគ្រួសារមកធានាឲ្យត្រឡប់ទៅមូលដ្ឋានវិញ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print