ភ្នំពេញ ៖ បន្ទាប់ពីមានសារព័ត៌មានចុះផ្សាយ ទីតាំងទទួលផ្ញេីម៉ូតូនៅអគារអ៉ិចឆេងស្វែ បាត់បង់គ្រឿងម៉ូតូ(ម៉ាញ៉េតូ)អធិការដ្ឋាន នគរបាលខណ្ឌដូនពេញបាន នាថ្ងៃទី១៦ខែមេសាឆ្នាំ២០២៦ បានចាត់កម្លាំងជំនាញចុះទៅដល់ទីតាំង នោះភ្លាម និងបានអញ្ជើញតំណាងម្ចាស់ទីតាំង និងម្ចាស់ម៉ូតូមកប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ ដេីម្បីធ្វេីការសួរនាំពាក់ព័ន្ធករណីខាងលេី ។ ជាមួយគ្នានេះរវាងភាគីម្ចាស់ទទួលផ្ញើម៉ូតូនិងភាគីម្ចាស់ម៉ូតូ ចំនួន២៣គ្រឿង បានសម្របសម្រួល គ្នា ដោយភាគីទាំងសងខាងស្នេីសុំសមត្ថកិច្ច បញ្ចប់បញ្ហាដោយខាងម្ចាស់ម៉ូតូមិនដាក់ពាក្យប្តឹងម្ចាស់ទីតាំងអ្នកទទួលផ្ញើម៉ូតូនោះឡើយ នៅខណៈដែលភាគីម្ចាស់ទីតាំងទទួលផ្ញើម៉ូតូ ចេញមុខទទួលខុសត្រូវដោះស្រាយសំណងបាត់បង់សម្ភារ ម៉ូតូ ទាំងអស់។
-ដោយឡែកករណីនេះសមត្ថកិច្ចក៏កំពុងបន្តស្រាវជ្រាវស្វែងរកជនសង្ស័យដែលលួចសម្ភារម៉ូតូ នៅទីតាំងខាងលើ ដេីម្បីយកមកអនុវត្តវិធានការជាសមត្ថកិច្ច ។
អ្នកខ្លះថា ហេតុអីបានជាទីតាំងទទួលផ្ញេីម៉ូតូនៅអគារអ៉ិចឆេង លួចសុីគ្រឿងថ្លៃៗ តាមច្បាប់សម្របសម្រួលចប់ ឬម្ចាស់ទីតាំងត្រូវមានបទល្មើស ? ៕
ដោយ ៖ សិលា












