ប្រធានាធិបតីអ៊ីរ៉ង់ជួបសន្ទនាជាមួយសេនាធិការកងទ័ពជើងគោកប៉ាគីស្ថានដែលជាភាគីសម្របសម្រួល

ចែករំលែក៖

អន្តរជាតិ ៖ ទូរទស្សន៍ជាតិអ៊ីរ៉ង់បានផ្សាយដំណឹងនៅថ្ងៃទី ១៧ ខែមេសាថា លោក Masoud Pezeshkian ប្រធានាធិបតីអ៊ីរ៉ង់ បានជួបសន្ទនាជាមួយលោក Asim Munir សេនាធិការកងទ័ពជើងគោកប៉ាគីស្ថានដែលជាភាគីសម្របសម្រួលនៅទីក្រុងតេអេរ៉ង់ដោយលើកឡើងថា អ៊ីរ់ង់ខិតខំសម្រេចសន្តិភាពនិងស្ថិរភាពក្នុងតំបន់ជាអចិន្ត្រៃយ៍ ប្រតិបត្តិការយោធាចំពោះមូលដ្ឋានយោធាអាមេរិកប្រចាំនៅតំបន់មជ្ឈិមបូព៌ាគឺក្នុងគោលបំណងការពារ។

 

គួរបញ្ជាក់ថា ថ្ងៃដដែល លីបង់និងអ៊ីស្រាអែលបានប្រកាសឈប់បាញ់ជាបណ្តោះអាសន្នរយៈពេល ១០ ថ្ងៃ។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បានកោតសរសើរពីកិច្ចខិតខំប្រឹងប្រែងនៃភាគីប៉ាគីស្ថានដើម្បីសម្រេចបទឈប់បាញ់នេះ ។ អគ្គលេខាធិការអង្គការសហប្រជាជាតិបានចេញផ្សាយសេចក្តីថ្លែងការណ៍មួយរំពឹងថាការឈប់បាញ់នេះអាចមានអំណោយផលដល់ការជំរុញការសម្រេចសន្តិភាពគ្រប់ជ្រុងជ្រោយក្នុងតំបន់៕

...

ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print