អន្តរជាតិ ៖ ថ្ងៃទី ១៦ ខែមេសា នៅទីក្រុងអាសហ្កាបាត ប្រទេសតួកម៉េនីស្ថាន លោក Ding Xuexiang ឧបនាយករដ្ឋមន្ត្រីចិនបានចូលរួមពិធីបើកសិក្ខាសាលាស្តីពីការរំលឹកខួប ២០ ឆ្នាំនៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រឧស្ម័នធម្មជាតិចិន-តួកម៉េនីស្ថាន។
លោក Ding Xuexiang បានលើកឡើងថា កិច្ចសហប្រតិបត្តិការផ្នែកឧស្ម័នធម្មជាតិជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងចិន-តួកម៉េនីស្ថាន។ ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់មេដឹកនាំនៃប្រទេសទាំងពីរ ចិននិងតួកម៉េនីស្ថានបានប្រកាន់ខ្ជាប់គោលបំណងដើមជារហូត ដែលចាត់ទុកការកសាងទំនុកចិត្តជាយុទ្ធសាស្ត្រជាបុរេលក្ខខណ្ឌ ចាត់ទុកចំណងមិត្តភាពប្រពៃណីជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ចាត់ទុកការផ្តល់ផលប្រយោជន៍ឈ្នះ-ឈ្នះ ជាកម្លាំងចលករគន្លឹះ បានផ្តល់ផលប្រយោជន៍ចំពោះប្រជាជននៃប្រទេសទាំងពីរជាបន្តបន្ទាប់ ដែលបង្កើតជាគំរូនៃកិច្ចសហប្រតិបត្តិការប្រទេសសកលខាងត្បូង។ ភាគីទាំងពីរគួរបន្តប្រើប្រាស់ឱ្យល្អនូវបទពិសោធដ៏មានតម្លៃ ដើម្បីជំរុញឱ្យកិច្ចសហប្រតិបត្តិការផ្នែកថាមពលរវាងប្រទេសទាំងពីរឡើងដល់កម្រិតថ្មី ។ លោកបានលើកសំណើរថា គួរពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកថាមពលប្រពៃណី និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលថ្មី ដើម្បីរួមគ្នាគាំពារសន្តិសុខថាមពលសកល។
បន្ទាប់ពីពិធីបើក លោក Ding Xuexiang និងលោក Rashid Meredov ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសតួកម៉េនីស្ថានបានរួមគ្នាអញ្ជើញសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីគម្រោងសាងសង់វាលអណ្តូងឧស្ម័ន Galkynysh ដំណាក់កាលទី ៤ ៕
ប្រភព ៖ (CCFR)










