ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូឌុបនារីម្នាក់ទៀតក្នុងល្បឿនលឿនមិនប្រយ័ត្នក៏រេចង្កូតទៅបុកខឿនចែកទ្រូងផ្លូវបណ្តាលឱ្យដួលបោកនិងថ្នល់រងរបួសធ្ងន់ស្រាល ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទីមន្ទីរពេទ្យ
កាលពីវេលាម៉ោង០៤និង៤២នាទីទៀបភ្លឺ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ នៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះទី១មានឈ្មោះ ចែម សេក ភេទប្រុស អាយុ២៥ឆ្នាំ រងរបួសបែកក្បាលខាងឆ្វេង មានអាសយដ្ឋាននៅ ភូមិដូនល្អ ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ។
ជនរងគ្រោះទី២មានឈ្មោះ ម៉ៅ ស្រីហាន ភេទស្រី អាយុ១៨ឆ្នាំ រងរបួសបែកស្នៀតផ្កាខាងឆ្វេង មានអាសយដ្ឋាននៅ ភូមិតាភ្ញា ឃុំគោកធ្លកលេី ស្រុកជីក្រែង ខេត្តសៀមរាប។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេឃេីញជនរងគ្រោះជិះម៉ូតូម៉ាកនិច ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ក្នុងទិសដៅពីជេីងទៅត្បូងលឿនមិនប្រយ័ត្នក៏េរចង្កូតទៅបុកខឿនពុះចែកទ្រូងផ្លូវបណ្តាលឱ្យដួលរងរបួសធ្ងន់ស្រាល។
ក្រោយកេីតហេតុជនរងគ្រោះទាំង០២នាក់ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីពេទ្យព្រះកុសុមះ៕
ដោយ៖សុខាសែនជ័យ










