ក្លឹបបាល់ទាត់Atletico Madrid ឈរនៅលើផ្លូវនៃរដូវកាលរស់ឡើងវិញក្រោមការដឹកនាំរបស់លោក Diego Simeone ជាមួយនឹងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Copa del Rey នៅថ្ងៃសៅរ៍ទល់នឹងក្រុម Real Sociedad ផ្តល់ឱកាសដើម្បីបញ្ចប់ការរង់ចាំរយៈពេល 5 ឆ្នាំសម្រាប់ឈ្នះពានរង្វាន់ឡើងវិញ ហើយប្រហែលជាមានសញ្ញាអ្វីមួយធំជាងនេះ។
បន្ទាប់ពីបានរស់រានមានជីវិតពីការលំបាកគេចផុតពីការវាយបកដ៏កាចសាហាវរបស់ Barcelona ដើម្បីឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ជាលើកដំបូងរបស់ពួកគេក្នុងរយៈពេល 9 ឆ្នាំកាលពីថ្ងៃអង្គារ ក្រុមរបស់លោក Simeone ហ៊ានសុបិនម្តងទៀត។
ទោះបីជាការបរាជ័យក្នុងផ្ទះ 2-1 តែវាគ្រប់គ្រាន់ដើម្បីបញ្ជូនពួកគេតាមរយៈលទ្ធផលឈ្នះសរុបទាំងពីរជើង 3-2 រុញច្រានឱ្យ Atletico បានឈានទៅវគ្គ 4 ក្រុមចុងក្រោយដែលត្រូវប៉ះក្រុមArsenalដែលឈរកំពូលតារាង Premier League រង់ចាំក្នុងការប្រកួតជើងទី 1 ក្នុងទីក្រុង Madrid នៅថ្ងៃទី 29 ខែមេសា។
មុនពេលបោះជំហានបន្ទាប់ទៅទ្វីបអឺរ៉ុប ពួកគេមានបញ្ហាត្រូវដោះស្រាយនៃការប្រកួតវគ្គផ្តាច់ព្រ័ត្រថ្ងៃសៅរ៍នៅកីឡដ្ឋាន La Cartuja របស់ក្លឹប Seville ។
ក្រុម Atletico កំពុងស្រេកឃ្លានឈ្នះពានសម្រាប់ ជើងឯក Spanish Cup លើកទី 11 និងជាលើកដំបូងចាប់តាំងពីឆ្នាំ 2013 ដោយត្រូវដណ្តើមពីក្រុមក្រុម Sociedad របស់លោកគ្រូបង្វឹក Pellegrino Matarazzo ។
សម្រាប់លោក Simeone រដូវកាលនេះតំណាងឱ្យចំណុចរបត់ដ៏មានសក្តានុពល។ គ្រូបង្វឹកអាហ្សង់ទីននេះបានផ្លាស់ប្តូរ Atletico បន្ទាប់ពីបានមកដល់ពាក់កណ្តាលនៃយុទ្ធនាការឆ្នាំ 2011-12 ដោយចាប់ផ្តើមក្នុងរយៈពេលមួយទសវត្សរ៍ដោយឈ្នះពានរង្វាន់ Europa League ចំនួនពីរ, ឡើងមកលេងChampions League វគ្គផ្តាច់ព្រ័ត្រចំនួនពីរ, លើកពានពានរង្វាន់ LaLiga ក្នុង 2014 និង 2021 និងឈ្នះពាន Copa ក្នុងឆ្នាំ 2013 ។
Real Madrid បានបំបាក់ក្រុមលោក Simeone ក្នុងពានរង្វាន់ទ្វីបអឺរ៉ុបក្នុងវគ្គផ្តាច់ព្រ័ត្រចំនួនពីរដងគឺឆ្នាំ 2014 និង 2016 ហើយម្តងទៀតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រឆ្នាំ 2017 ។
Atleticoបាន លើកពាន Europa League ក្នុងឆ្នាំ 2018 ហើយគ្រងជើងឯកពានរង្វាន់ LaLiga ឆ្នាំ 2021 ដែលបានឈ្នះដោយបិទទ្វារក្នុងអំឡុងពេលជំងឺរាតត្បាត និងជាពានរង្វាន់ចុងក្រោយរបស់ពួកគេ។
Atletico បានស៊ូទ្រាំរយៈពេលប្រាំបីរដូវកាល ដោយមិនបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃទ្វីបអឺរ៉ុប ឬ Copaរបស់អេស្ប៉ាញទេ ហើយរយៈពេលបួនឆ្នាំមកនេះពីទាន់បានឈ្នះពានម្តងទៀតឡើយ។
Atletico ឈរនៅលេខរៀងទី 4 ក្នុង តារាង LaLiga មាន 22 ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Barcelona ហើយបានធ្លាក់ចេញពីការប្រជែងដណ្តើមពានយ៉ាងមានប្រសិទ្ធភាពចាប់តាំងពីខែមករាមក៕










