ឥណ្ឌាបានបន្ទោសទៅលើក្រុមឧទ្ទាមដែលមានមូលដ្ឋាននៅក្នុងទឹកដីប៉ាគីស្ថាន ជាអ្នកវាយប្រហារមកលើទីតាំងបន្ទាយយោធាឥណ្ឌាបណ្តាលឲ្យស្លាប់កងទ័ព១៧នាក់ កាលពីថ្ងៃទី១៨ ខែកញ្ញា នៅតំបន់កាស្មៀរ ដែនដីដែលមានជម្លោះរ៉ាំរ៉ៃអូសបន្លាយពេលរាប់ទសវត្សរ៍មកនោះ ។
យោធាឥណ្ឌាប្រកាសថា ក្រុមឧទ្ទាមបានឆ្មក់ចូលជិតបន្ទាយ តំបន់ស ជាប់ព្រំដែនជាមួយប៉ាគីស្ថាន នៅពេលថ្ងៃលិច និងបានបង្កៃគ្រាប់បែក ទម្លុះរបាំងការពាររបស់បន្ទាយយោធា មុនពេលបាញ់ប្រហារដោយកាំភ្លើងស្វ័យប្រវត្តិ ។
នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី បានប្តេជ្ញាដាក់ទោសចំពោះជននៅពីក្រោយខ្នង សក្មភាពវាយប្រហារដ៏គួរឲ្យស្អប់ខ្ពើម ដែលស្ថិតនៅជិតទីប្រជុំជន Uri នេះ ។ ទាហានឥណ្ឌាច្រើននាក់ទៀតបានរងរបួស ខណៈដែលក្រុមឧទ្ទាម៤នាក់ត្រូវបានសម្លាប់ ។
មិនទាន់មានក្រុមណាមួយប្រកាសទទួលស្គាល់ការវាយប្រហារ ប៉ុន្តែរដ្ឋមន្ត្រីមហាផ្ទៃឥណ្ឌា លោក Rajnath Singh អះអាងថា មានការសោកស្តាយចំពោះប៉ាគីស្ថានដែននៅតែបន្តគាំទ្រដោយផ្ទាល់ទៅលើក្រុមភេរវកម្ម ៕
...
ដោយ៖ ថាច់ យ៉ាត