ខេត្តសៀមរាប ៖យ៉ាងហោចណាស់មនុស្សចំនួន៤ នាក់ បានរងរបួសក្នុងហេតុការណ៍ដោយរន្ទះបាញ់នៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦នេះ។ នេះបើតាមព័ត៌មានបឋមពីអាជ្ញាធរមូលដ្ឋានស្រុកស្វាយលើ។
ហេតុការណ៍កើតឡើង នៅចំណុចផ្ទះលំហែ អូរពាមគ្រែ ស្ថិតនៅភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្ត សៀមរាប នៅវេលាម៉ោងជាង១រសៀល ថ្ងៃទី១៨ ខែ មេសា ឆ្នាំ២០២៦។
យោងតាមព័ត៌មានបឋមបានរាយការណ៍ថាជនរងគ្រោះករណីរន្ទះបាញ់បណ្តាលឲ្យរបួសស្រាល៤នាក់៖
១. ឈ្មោះ អ៊ូ មករា ភេទប្រុសអាយុ៤៦ឆ្នាំ ទីលំនៅភូមិដុកក្រសាំង ឃុំព្រែកតូច ស្រុកម៉ោងឫស្សី ខេត្តបាត់ដំបង ។
២. ឈ្មោះ ទន់ សូលាង ភេទប្រុសអាយុ៣២ ឆ្នាំ ភូមិទួលស ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។
៣. ឈ្មោះ គឿម គន្ធា ភេទស្រី អាយុ២៦ឆ្នាំ អាការៈសន្លប់បានដឹងខ្លួន ទីលំនៅភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។
៤. កុមារា វ៉ុន ជីវ័ន្ត ភេទប្រុសអាយុ៤ឆ្នាំ ទីលំនៅភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី សៀមរាប។
ប្រភពបានរាយការណ៍ថា បន្ទាប់ពីកើតហេតុភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នងភ្នំ បានចុះទៅដល់ហើយជនរងគ្រោះ ត្រូវបានបងប្អូនបញ្ជូនទៅមណ្ឌលសុខភាពអន្លង់ធំ៕










