រន្ទះបាញ់នៅផ្ទះលំហែអូរពាមគ្រែ ស្រុកស្វាយលើ បណ្ដាលឱ្យមនុស្ស៤នាក់រងរបួស

ចែករំលែក៖

ខេត្តសៀមរាប ៖យ៉ាងហោចណាស់មនុស្សចំនួន៤ នាក់ បានរងរបួសក្នុងហេតុការណ៍ដោយរន្ទះបាញ់នៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦នេះ។ នេះបើតាមព័ត៌មានបឋមពីអាជ្ញាធរមូលដ្ឋានស្រុកស្វាយលើ។

ហេតុការណ៍កើតឡើង នៅចំណុចផ្ទះលំហែ អូរពាមគ្រែ ស្ថិតនៅភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្ត សៀមរាប នៅវេលាម៉ោងជាង១រសៀល ថ្ងៃទី១៨ ខែ មេសា ឆ្នាំ២០២៦។

យោងតាមព័ត៌មានបឋមបានរាយការណ៍ថាជនរងគ្រោះករណីរន្ទះបាញ់បណ្តាលឲ្យរបួសស្រាល៤នាក់៖

១. ឈ្មោះ អ៊ូ មករា ភេទប្រុសអាយុ៤៦ឆ្នាំ ទីលំនៅភូមិដុកក្រសាំង ឃុំព្រែកតូច ស្រុកម៉ោងឫស្សី ខេត្តបាត់ដំបង ។

២. ឈ្មោះ ទន់ សូលាង ភេទប្រុសអាយុ៣២ ឆ្នាំ ភូមិទួលស ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។

៣. ឈ្មោះ គឿម គន្ធា ភេទស្រី អាយុ២៦ឆ្នាំ អាការៈសន្លប់បានដឹងខ្លួន ទីលំនៅភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។

៤. កុមារា  វ៉ុន ជីវ័ន្ត ភេទប្រុសអាយុ៤ឆ្នាំ ទីលំនៅភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី សៀមរាប។

...

ប្រភពបានរាយការណ៍ថា បន្ទាប់ពីកើតហេតុភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នងភ្នំ បានចុះទៅដល់ហើយជនរងគ្រោះ ត្រូវបានបងប្អូនបញ្ជូនទៅមណ្ឌលសុខភាពអន្លង់ធំ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print