សមត្ថកិច្ចនគរបាលខេត្តបញ្ជូនជនសង្ស័យ២នាក់ជនជាតិវៀតណាមកតុលាការខេត្តពាក់ព័ន្ធករណី លួច(កាច់កម៉ូតូ)នៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលខេត្តបញ្ជូនជនសង្ស័យ២នាក់ជនជាតិវៀតណាមកតុលាការខេត្តពាក់ព័ន្ធករណី លួច(កាច់ករម៉ូតូ)នៅក្រុងបាវិត។

 

យោងតាមសមត្ថកិច្ចនគរបាលខេត្ត បានអោយដឹងថាជនសង្ស័យមាន១ ឈ្មោះ ង្វៀង វ៉ាំងយី ភេទប្រុស អាយុ២៤ឆ្នាំជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅឃុំហ្វុងថាន់តៃអា ស្រុកហ្វឿកឡុង ខេត្តបាក់លាវ(អ្នកបើកម៉ូតូ) មានសារធាតុញៀន (+) និងទី២/ឈ្មោះ ច្រឹង យ៉ាំងវី ភេទប្រុស អាយុ៣៥ឆ្នាំជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅឃុំតឹងងា ស្រុកហាំទឹង ខេត្តបិនធឹង មានសារធាតុញៀន (+) ។

 

ប្រភពដដែលបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង៩:៣០ នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត បានទទួលពាក្យបណ្តឹងមួយច្បាប់ពីជនរងគ្រោះភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបកប្រែ មានទីលំនៅភូមិវត្តបូ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប បច្ចុប្បន្នស្នាក់នៅផ្ទះជួល ស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បានប្តឹងចោទប្រកាន់ទៅលើជនសង្ស័យចំនួន០២នាក់ មិនស្គាល់អត្តសញ្ញាណ ភេទប្រុស ដែលបាននាំគ្នាធ្វើសកម្មភាពលួចម៉ូតូ០១គ្រឿងម៉ាកHONDA CLICK ពណ៌ស ពាក់ស្លាកលេខឧត្តរមានជ័យ 1G-6600 (មានលេខតួ CN125K8815851) ដែលខ្លួនបញ្ឈរទុកនៅខាងមុខផ្ទះជួល(បុរីបាវិតឡែនស៊ីធី) ស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

 

ក្រោយពីទទួលបានពាក្យបណ្តឹងរួច សមត្ថកិច្ចបានចុះទៅដល់កន្លែងហេតុធ្វើការស្រាវជ្រាវ តាមវិធានការជំានញ ក៍កំណត់បានមុខសញ្ញាដែលជាជនសង្ស័យចំនួន០២នាក់ រួមនឹងមធ្យោបាយ(ម៉ូតូធ្វើសកម្មភាព) ។

 

លុះរហូតដល់វេលាម៉ោង១១និង៤៥នាទីនាថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចកំពុងធ្វើការល្បាតការពារសន្តិសុខសុវត្តិភាពក្នុងមូលដ្ឋាន ក៍ប្រទះឃើញមុខសញ្ញាជនសង្ស័យទាំង០២នាក់ រួមនឹងម៉ូតូ បន្ទាប់ឃើញកម្លាំងសមត្ថកិច្ច ជនសង្ស័យទាំង០២នាក់ បាននាំគ្នាជិះម៉ូតូរត់គេចខ្លួន ភ្លាមនោះសមត្ថកិច្ចបានដេញតាមឃាត់ ឃើញដូចនេះប្រជាពលរដ្ឋក៍បានជួយដេញ រហូតមកដល់ចំនុចខាងក្រោយផ្សារអន្តរជាតិ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ជនសង្ស័យបានជិះម៉ូតូបុកចូលទីតាំងលក់ដូរ ហើយក៍ត្រូវឃាត់ខ្លួន រួចនាំមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ដើម្បីធ្វើការសាកសួរ និងដកហូតសម្ភារ:វត្ថុតាងរួមមានមួក ចំនួន០២(រូបភាពក្នុងកាម៉ារ៉ាសុវត្ថិភាព) ដបស្ព្រាយបាញ់ភ្នែក ចំនួន០១

ទូរស័ព្ទដៃចំនួន០១គ្រឿង (ជនសង្ស័យមិនទទួលស្គាល់)ម៉ូតូ០១គ្រឿងម៉ាក VISION ពណ៌ខ្មៅ (ម៉ូតូធ្វើសកម្មភាព) ៕

...

ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print