បទវិភាគ៖ប្រទេសចិនបានដើរតាមមាគ៌ាកាត់បន្ថយភាពក្រីក្រដែលប្រកបដោយលក្ខណៈពិសេសយ៉ាងច្បាស់លាស់ គឺលុបបំបាត់ភាពក្រីក្រក្នុងការអភិវឌ្ឍ

ចែករំលែក៖

អន្តរជាតិ ៖ “យើងមិនធ្វើត្រាប់តាមរូបមន្តរបស់បរទេសទេ ហើយក៏មិននាំចេញរូបមន្តរបស់ប្រទេសចិនដែរ យើងរឹតតែមិនទាមទារឱ្យប្រទេសដទៃទៀតចម្លងបទពិសោធរបស់ចិននោះទេ “។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានគូសបញ្ជាក់ដូចពោលខាងលើនៅអំឡុងពេលថ្លែងអំពីការអនុវត្តជាក់ស្តែងក្នុងវិស័យកាត់បន្ថយភាពក្រីក្ររបស់ចិន ។ ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ដ៏ធំមួយដែលមានចំនួនប្រជាជនជាង ១ ពាន់ ៤ រយលាននាក់ ចាប់តាំងពីឈានចូលយុគសម័យថ្មីមក ប្រទេសចិនបានធ្វើឱ្យប្រជាជនក្រីក្រនៅតាមជនបទចំនួនជិត ១០០ លាននាក់បម្រះខ្លួនចេញផុតពីភាពក្រីក្រទាំងស្រុងតាមរយៈយុទ្ធនាការយកឈ្នះលើឧបសគ្គកាត់បន្ថយភាពក្រីក្រដែលបានបង្កើតជាគំរូចិននៃអភិបាលកិច្ចខាងការកាត់បន្ថយភាពក្រីក្រ ។

“ការកាត់បន្ថយភាពក្រីក្រដោយចំគោលដៅ”គឺជាយុទ្ធសាស្ត្រដែលមានលក្ខណៈជានិមិត្តសញ្ញាក្នុងយុទ្ធនាការយកឈ្នះលើឧបសគ្គកាត់បន្ថយភាពក្រីក្ររបស់ប្រទេសចិន ។ ឆ្លងតាមរយៈអភិបាលកិច្ចដែលមានភាពកាន់តែល្អិតល្អន់ មានលក្ខណៈវិទ្យាសាស្ត្រនិងមានលក្ខណៈជាប្រព័ន្ធ វាបានលើកកម្ពស់យ៉ាងខ្លាំងនូវប្រសិទ្ធភាពចាត់ចែងធនធានកាត់បន្ថយភាពក្រីក្រ ។ ខ្លឹមសារស្នូលនៃការកាត់បន្ថយភាពក្រីក្រដោយចំគោលដៅចំនួន ៦ ចំណុច ពោលគឺ គោលដៅច្បាស់លាស់សម្រាប់បុគ្គល ការរៀបចំគម្រោងមានគោលដៅច្បាស់លាស់ ការប្រើប្រាស់ថវិការចំគោលដៅ ការអនុវត្តវិធានចំគោលដៅដល់គ្រួសារនីមួយៗ ការចាត់បញ្ជូនលេខាធិការទីមួយដល់ភូមិដោយចំគោលដៅនិងមានប្រសិទ្ធភាពចំគោលដៅក្នុងការលុបបំបាត់ភាពក្រីក្រដែលបានបង្កើតជាបរិវេណការងារបិទខ្ទប់ដ៏ពេញលេញ ។

ក្នុងអំឡុងពេលអនុវត្តយុទ្ធនាការយកឈ្នះលើឧបសគ្គកាត់បន្ថយភាពក្រីក្រ ប្រទេសចិនបានធ្វើជំរឿនប្រជាជនក្រីក្រដែលមានទ្រង់ទ្រាយធំបំផុតតាំងពីបង្កើតសាធារណរដ្ឋប្រជាមានិតចិនមក ដែលបានបង្កើតជាប្រព័ន្ធព័ត៌មានជាតិបង្រួបបង្រួមស្តីពីការកាត់បន្ថយភាពក្រីក្រ ហើយសម្រេចបាននូវការគ្រប់គ្រងដោយចំគោលដៅ ។ ដោយគិតពីមូលហេតុដែលបណ្តាលឱ្យកើតមានភាពក្រីក្រនិងតម្រូវការសម្រាប់បម្រះខ្លួនចេញផុតពីភាពក្រីក្រ ប្រទេសចិនបានអនុវត្តគោលនយោបាយតាមលក្ខខណ្ឌផ្សេងៗក្នុងតំបន់ ។ ដោយឡែករដ្ឋាភិបាលចិនបានចាត់បញ្ជូនកម្មាភិបាលសរុបជាង ៣ លាននាក់ចូលទៅប្រចាំការនៅភូមិនានាដើម្បីជួយសម្រេចការកាត់បន្ថយភាពក្រីក្រ ក៏ដូចជាសម្រេចបាននូវការគ្របដណ្តប់ទាំងស្រុងសម្រាប់លេខាធិការទីមួយនិងក្រុមការងារប្រចាំការនៅក្នុងភូមិក្រីក្រនានា ។ ប្រការនេះបានបង្ហាញយ៉ាងពេញលេញថា ប្រសិទ្ធភាពនៃការងារកាត់បន្ថយភាពក្រីក្រមិនត្រឹមតែស្ថិតនៅលើទ្រង់ទ្រាយធនធានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្ថិតនៅលើភាពត្រឹមត្រូវនៃអភិបាលកិច្ចនិងសមត្ថភាពអនុវត្តគោលនយោបាយផងដែរ ។

ក្នុងរយៈពេលជាយូរមកហើយ ការអនុវត្តជាក់ស្តែងខាងវិស័យកាត់បន្ថយភាពក្រីក្រសកលបានបែងចែកភាពខុសគ្នាចំនួនពីរ គឺ “ការកាត់បន្ថយភាពក្រីក្រតាមរយៈជំនួយឧបត្ថម្ភ”និង”ការកាត់បន្ថយភាពក្រីក្រតាមរយៈការអភិវឌ្ឍ” ។ “ការកាត់បន្ថយភាពក្រីក្រតាមរយៈជំនួយឧបត្ថម្ភ”គឺជាវិធីសាស្រ្តសម្រាប់ការអនុវត្តជាក់ស្តែងនៃការកាត់បន្ថយភាពក្រីក្ររបស់លោកខាងលិចដែលបានធ្វើក្នុងរយៈពេលជាយូរមកហើយ ប៉ុន្តែវាកាន់តែរំលេចនូវបញ្ហាអំពីប្រសិទ្ធភាពនៃជំនួយឧបត្ថម្ភ ។ ក្នុងដំណើរសម្រេចយុទ្ធនាការយកឈ្នះលើឧបសគ្គកាត់បន្ថយភាពក្រីក្រ ប្រទេសចិនបានប្រកាន់ខ្ជាប់នូវការចាត់ទុក”ការកាត់បន្ថយភាពក្រីក្រតាមរយៈការអភិវឌ្ឍ”ជាមូលដ្ឋានគ្រឹះដើម្បីលើកកម្ពស់សមត្ថភាពអភិវឌ្ឍន៍ដោយខ្លួនឯងរបស់ប្រជាជនក្រីក្រតាមរយៈទម្រង់គ្រប់បែបយ៉ាង ដូចជាការអភិវឌ្ឍឧស្សាហកម្មនិងការបង្កើតឱកាសការងារជាដើមដែលបានបង្កើតជាប្រព័ន្ធនូវមាគ៌ាកាត់បន្ថយភាពក្រីក្របែបអភិវឌ្ឍន៍របស់ប្រទេសចិន ។

ផែនការចិនមិនមែនជាគំរូសម្រាប់ចម្លងនោះទេ ប៉ុន្តែគឺជាវិធីសាស្រ្តជាប្រព័ន្ធដែលឈរលើលក្ខខណ្ឌជាតិរបស់ប្រទេសខ្លួន តម្កល់ទុកការអភិវឌ្ឍជាអទិភាពចម្បងនិងអនុវត្តគោលនយោបាយដោយចំគោលដៅដែលបានផ្តល់នូវការបំផុសគំនិតដ៏សំខាន់សម្រាប់ប្រទេសសកលខាងត្បូងក្នុងការដោះស្រាយបញ្ហាក្រីក្រ ។

 

ប្រទេសចិនឈរលើលក្ខខណ្ឌជាតិរបស់ខ្លួននិងក្តាប់ជាប់នូវក្រឹត្យក្រុមនៃការកាត់បន្ថយភាពក្រីក្រដែលបានបង្កើតជាប្រព័ន្ធគោលនយោបាយនិងប្រព័ន្ធរបបដែលប្រកបដោយប្រសិទ្ធភាពខ្ពស់ ហើយបានដើរតាមមាគ៌ាកាត់បន្ថយភាពក្រីក្រដែលប្រកបដោយលក្ខណៈពិសេសចិន ។ ជ័យជម្នះទាំងស្រុងនៃយុទ្ធនាការយកឈ្នះលើឧបសគ្គកាត់បន្ថយភាពក្រីក្ររបស់ប្រទេសចិនមានសារសំខាន់ជាប្រវត្តិសាស្រ្តយ៉ាងស៊ីជម្រៅនិងវែងឆ្ងាយ។ វាមិនត្រឹមតែជានិមិត្តសញ្ញានៃការអភិវឌ្ឍរបស់ប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរួមចំណែកដ៏សំខាន់សម្រាប់បុព្វហេតុកាត់បន្ថយភាពក្រីក្រសកលនិងការរីកចម្រើននៃអរិយធម៌មនុស្សជាតិផងដែរ ៕

...

ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print