ពុទ្ធោ! ក្មេងជំទង់២នាក់ក្នុងចំណោម៦នាក់ បានលង់ទឹកស្លាប់យ៉ាងសង្វេគ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ សេចក្តីរាយការណ៍នានាជុំវិញកន្លែងកើតហេតុ នារសៀលថ្ងៃចន្ទទី២០ ខែមេសា ឆ្នាំ២០២៦ នេះថា ព្រឹកមិញ មានក្មេងជំទង់២នាក់ក្នុងចំណោម៦នាក់ បានលង់ទឹកបណ្ដាលឲ្យស្លាប់ ខណៈគេសង្ស័យអាចបណ្ដាលមកពី នាំគ្នាទៅរាវរកលៀស ។

 ប្រភពដដែលឲ្យដឹងទៀតថា ហេតុការណ៍ក្មេងជំទង់លង់ទឹកស្លាប់ចំនួន២នាក់នេះ បានបង្កការភ្ញាក់ផ្អើលឡើង នៅចំណុបឹងធម្មជាតិមួយ(កោះថាស)ស្ថិតនៅភូមិដប់បាត់ សង្កាត់លលកស ក្រុង.ខេត្តពោធិ៍សាត់ ។ 

 ប្រភពបញ្ជាក់ថា ក្មេងរងគ្រោះទី-១ ឈ្មោះ ចេង នីសា ហៅហ៊ីង ភេទស្រី អាយុ ១៤ឆ្នាំ និងទី-២ ឈ្មោះ មឿន ស្រីលាភ ភេទស្រី អាយុ ១៥ឆ្នាំ ក្មេងរងគ្រោះទាំង២នាក់ មានទីលំនៅ ភូមិក្ដីខ្វាវ សង្កាត់ចំរើនផល ក្រុង.ខេត្តពោធិ៍សាត់ ។ 

 ប្រភពបញ្ជាក់បន្ថែមទៀតថា តាមការបញ្ជាក់នានា ពួកគាត់បបួលគ្នាទៅរាវរកលៀស ចំណុចបឹងធម្មជាតិ(កោះថាស)ប៉ុន្តែជាអកុសលក៍បណ្ដាលឲ្យលង់ទឹកស្លាប់ចំនួន២នាក់បែបនេះ ។ គេពុំដឹងថាពួកគាត់បានដឹងដែរឬយ៉ាងណាទេ បឹងធម្មជាតិ(កោះថាស)នោះ កន្លងទៅមានគេបូមដីខ្សាច់ ដូច្នេះអាចធ្លាក់ចូលជង្ហុកជ្រៅៗនោះក៍ថាបាន ។ ករណីគ្រោះថ្នាក់លង់ទឹកបណ្ដាលឲ្យមានមនុស្សស្លាប់ចំនួន២នាក់នេះ គេឃើញសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធសហការគ្នា ចុះពិនិត្យ និងធ្វើការស្រាវជ្រាវផងដែរ ៕ ដោយៈ ប៉ឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print