អន្តរជាតិ ៖ ក្នុងយុគសម័យនេះ ចំណេះដឹងបាននិងកំពុងធ្វើបច្ចុប្បន្នភាពយ៉ាងឆាប់រហ័សដែលមិនធ្លាប់ជួបពីមុនមក។
“ពីសម័យកសិកម្ម ដែល «ការរៀនចំណេះដឹងពីរបីឆ្នាំក៏គ្រប់គ្រាន់ហើយសម្រាប់ប្រើប្រាស់ពេញមួយជីវិត» រហូតដល់សម័យសេដ្ឋកិច្ចឧស្សាហកម្ម ដែល «ការរៀនចំណេះដឹងជាងដប់ឆ្នាំទើបអាចគ្រប់គ្រាន់សម្រាប់ពេញមួយជីវិត» ហើយមកដល់សម័យឥឡូវនេះ ជាសម័យសេដ្ឋកិច្ចចំណេះដឹង ដែល «ត្រូវរៀនអស់មួយជីវិតទើបអាចដើរទាន់សម័យកាលដែលកំពុងវិវឌ្ឍទៅមុខ។”» លោកXi Jinping បានចង្អុលបង្ហាញពីការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រនេះដូចការពោលខាងលើ ។
លោកបានលើកឡើងថា ប្រសិនបើយើងមិនខិតខំប្រឹងប្រែងបង្កើនចំណេះដឹង និងគុណវុឌ្ឍរបស់យើងក្នុងគ្រប់វិស័យ មិនសិក្សារៀនចំណេះដឹងខាងវិទ្យាសាស្ត្រ និងវប្បធម៌ផ្សេងៗដោយស្វ័យម្ចាស់ការនោះ ហើយមិនចាត់វិធានការដើម្បីពន្លឿនការធ្វើបច្ចុប្បន្នភាពចំណេះដឹង កែលម្អរចនាសម្ព័ន្ធចំណេះដឹង និងពង្រីកចក្ខុវិស័យនិងការយល់ដឹងរបស់យើងទេ នោះវានឹងពិបាកក្នុងការបង្កើនសមត្ថភាពរបស់យើង។
លោកXi Jinping បានចាត់ទុកអំណានសៀវភៅជារបៀបរស់នៅម្យ៉ាង ហើយមានទម្លាប់អានសៀវភៅជារៀងរាល់ថ្ងៃទោះបីលោកជាប់រវល់ជាមួយការងារក៏ដោយ។ លោកបានលើកទឹកចិត្តដល់ពួកយើងថា “ទោះបីជាអ្នកគ្រាន់តែចំណាយពេលកន្លះម៉ោងក្នុងមួយថ្ងៃ ឬគ្រាន់តែអានពីរបីទំព័រក៏ដោយ ដរាបណាអ្នកតស៊ូរហូត អ្នកប្រាកដជានឹងប្រមូលផ្តុំចំណេះដឹងយ៉ាងច្រើន ប្រៀបដូចជាគ្រាប់ខ្សាច់ក៏អាចបង្កើតជាប៉ម ហើយការបោះជំហានតូចៗមួយៗក៏អាចដើរដល់កន្លែងឆ្ងាយដែរ។”
“ការសិក្សាពីប្រវត្តិសាស្ត្រអាចធ្វើឱ្យយើងមានការយល់ឃើញចំពោះភាពជោគជ័យ និងបរាជ័យ រៀនបទពិសោធចំណេញ និងការខាតបង់ និងយល់ដឹងពីការរីកចម្រើន និងការដួលរលំនៃរាជវង្ស។ ការសិក្សាពីកំណាព្យធ្វើឱ្យយើងពោរពេញទៅដោយមនោសញ្ចេតនា មានឧត្តមគិត និងមានចរិតសមសួន ។ ការសិក្សាពីសីលធម៌ធ្វើឱ្យយើងចេះដឹងពីអ្វីជាត្រូវធ្វើនិងមិនត្រូវធ្វើ អ្វីជាមោទនភាពនិងភាពអាម៉ាស់ និងអ្វីទៅជាខុសត្រូវ »។ លោកXi Jinping បានពន្យល់ពីគុណតម្លៃរួមនៃអំណានសៀវភៅដូចការពោលខាងលើ ។
លោកបានរំពឹងទុកថា ក្មេងៗអាចនឹងមានទម្លាប់អានសៀវភៅ រីករាយជាមួយនឹងអំណាន និងរីកធំធាត់ឡើងដោយមានសុខភាពល្អ»។ សង្គមទាំងមូលពោរពេញទៅដោយបរិយាកាសនាំគ្នាអានសៀវភៅ ចូលចិត្តអានសៀវភៅល្អៗនិងប្រកបដោយប្រសិទ្ធភាព៕
ប្រភព ៖ (CCFR)










