ភ្នំពេញ ៖ ក្មេងទំនើងម្នាក់ទៀត ដែលបានរត់គេចខ្លួនពីភ្នំពេញ ទៅដល់ខេត្តព្រះសីហនុ បានចូលមកសារភាពកំហុស នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ពាក់ព័ន្ធការចូលរួមសកម្មភាពដេញគប់ និងវាយរថយន្តនៅថ្ងៃនគរសង្ក្រាន្ត។ កន្លងទៅជនល្មើសនេះត្រូវបានដឹងថានៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ហើយជនរងគ្រោះធ្លាប់បង្ហោះប្រាប់ពីអាខោនហ្វេសប៊ុកថែមទៀត។
កម្លាំងនគរបាលរាជធានីភ្នំពេញ បានតាមចាប់ខ្លួនក្មេងទំនើងចំនួន៩នាក់មកហើយ ដែលបង្កភាពអនាធិបតេយ្យនៅក្នុងសង្គមមួយនេះ ហើយនៅសល់បក្ខពួកមួយចំនួនទៀត ត្រូវបានស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អំពាវនាវឲ្យចូលមកសារភាព។
ក្រោយការអំពាវនាវនេះ ក្មេងទំនើងខាងលើ បានចូលមកបំភ្លឺ ដើម្បីទទួលស្គាល់កំហុស ហើយសមត្ថកិច្ចកំពុងសាកសួរតាមនីតិវិធី ៕
ដោយ ៖ សិលា
...










