ភ្នំពេញ ៖ ស្ពានឆ្លងកាត់ទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចការសាងសង់បាន៦៨%ហើយគិតត្រឹមថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ មានន័យថាគម្រោងនេះសម្រេចការងារលឿនជាងផែនការ៦%។ នេះជាការបញ្ជាក់ពីលោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន នៅថ្ងៃទី២១ ខែមេសានេះ។
អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន បន្យថា ៖ អ្វីដែលគម្រោងសម្រេចបានរួមមាន៖
១/-ផ្នែកគ្រឹះស្ពាន សម្រេចបាន១០០%
២/-ផ្នែករចនាសម្ព័ន្ធក្រោមស្ពានសម្រេចបាន៨៩%
៣/-រចនាសម្ព័ន្ធលើស្ពានសម្រេចបាន២៨%
• ធ្នឹម T ចាក់ ១៨០ ដើម សម្រេចបាន ១៣២ ដើម
• ធ្នឹម T ចាក់នៅកន្លែង ១៨០ដើម សម្រេចបាន ១៥៦ដើម
៤/-បណ្តាញ ផ្លូវសម្រេចបាន ៤៤.៤%
• តភ្ជាប់ សម្រេចបាន ៥០%
• ផ្លូវបង្វែរទិស(Ram) សម្រេចបាន ៤២%។
ស្ពានចាក់អង្រែក្រោម-ព្រែកប្រា សម្ពោធបើកការដ្ឋាននៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។
តាមប្រតិទិនដំណើរការស្ថាបនា មិនមានភាពយឺតយ៉ាវជាងកម្មវិធីការងារដែលគ្រោងទុកទេ ដោយត្រៀមបញ្ចប់នៅចុងឆ្នាំ២០២៧ខាងមុខ៕ សូមអរគុណ
ដោយ ៖ សិលា










