ក្រុងព្រះសីហនុ-(ដំណឹងបន្ថែម) នគរបាលទេសចរណ៍ និងនគរបាលចរាចរណ៍ផ្លូវទឹក ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុឲ្យដឹងថា ករណីក្មេ.ងប្រុស-ស្រី ល.ង់ទឹកសមុទ្រចំនួន ៤ នាក់ ក្នុងនោះមានម្នាក់បានស្លា.ប់ និង៣ នាក់ទៀតជួយសង្គ្រោះបាន ។ហេតុការនេះបានកើតឡើងនៅវេលាម៉ោង ១២ និង ១៥ នាទី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ នៅឆ្នេរសមុទ្រកោះពស់ សង្កាត់ ៣ ក្រុងព្រះសីហនុ។ ក្នុងនោះជនរងគ្រោះរួមមាន៖
១-ឈ្មោះ ផល សីហា ភេទប្រុស(៧. ឆ្នាំ) មានស្រុកកំណើត ភូមិរលូន ឃុំបឹងត្រាំងខាងជើង ស្រុកសំរោង ខេត្តតាកែវ (ស្លា.ប់)។
២-ឈ្មោះ ជួន សុវណ្ណមករា ភេទប្រុស ( ៥. ឆ្នាំ) មានស្រុកកំណើត ភូមិពោធិ៍ធំ ស្រុកបសេដ ខេត្តកំពង់ស្ពឺ (រស់)។
៣-ឈ្មោះ ជួន សុវណ្ណបញ្ញា ភេទស្រី (៧. ឆ្នាំ) មានស្រុកកំណើត ភូមិពោធិ៍ធំ ស្រុកបសេដ ខេត្តកំពង់ស្ពឺ (រស់)។
៤-ឈ្មោះ ជួន សុវណ្ណនីតា ភេទស្រី (១០.ឆ្នាំ )មានស្រុកកំណើត ភូមិពោធិ៍ធំ ស្រុកបសេដ ខេត្តកំពង់ស្ពឺ។
បើតាមការបញ្ជាក់របស់សាច់ញាតិក្មេ.ងរងគ្រោះ ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ ក្មេ.ងប្រុស-ស្រីទាំង ៤ នាក់បានរត់លេង និងចុះលេងទឹកសមុទ្រប្រហែល ៧ នាទី ក៏ល.ង់ទឹកតែម្តង ក្នុងនោះក្មេងប្រុសដែលស្លា.ប់តាមការអះអាងពីសាច់ញាតិថា ក្មេងប្រុសនោះបានល.ង់ទឹកសមុទ្របាត់ប្រហែល ២០ នាទី ទើបរកឃើញ ។ (សូមចូលរួមសោកស្តាយរំលែកទុក្ខ ចំពោះគ្រួសារជនរងគ្រោះ) ។ ពិសេសសូមឱ្យបងប្អូនជាអាណាព្យាល ឪពុកម្តាយ តាមដានយកចិត្តទុកដាក់ចំពោះកុមារពេលចុះលេងទឹកសមុទ្រ ៕
ដោយ ៖ សិលា










