ភ្នំពេញ៖ បើតាមការបញ្ជាក់ពីលោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងឆាំងអំពើពុករលួយ បានឱ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយ នឹងបញ្ជូន ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា អគ្គនាយករងអន្តោរប្រវេសន៍ និង ឧត្តមសេនីយ៍ទោ សរ សំណាង ស្នងការរងរាជធានីភ្នំពេញ ព្រមទាំងជនសង្ស័យ២នាក់ទៀតទៅតុលាការ នៅវេលាម៉ោង៤៖៣០រសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ ពាក់ព័ន្ធនឹងករណីសង្ស័យស៊ីសំណូកពីពួក Online Scams និងសម្អាតប្រាក់។
សូមជម្រាបថា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនលោកឧត្តមសេនីយ៍ឯកម្នាក់ (ផ្កាយបី) ដែលមានតួនាទីជាអគ្គនាយករងអន្តោប្រវេសន៍ និងផ្កាយពីរម្នាក់មានតួនាទីជាស្នងការរងនគរបាលរាជធានីភ្នំពេញ និងបក្ខពួកកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦៕
ដោយ៖តារា









