ល្បែងស៊ីសងយ៉ាងធំកំពុងបើកដំណើរការយ៉ាងកក្រើកនៅហាងយីហោ ភ្លឹបបាល់ទះផ្សារដេប៉ូជារបស់ (ឧកញ៉ាលីឈុនអ៊ូ )

ចែករំលែក៖

ភ្នំពេញ ៖ ល្បែងស៊ីសងកំពុងបើកដំណើរការយ៉ាងកក្រើក នៅយីហោ ភ្លឹបបាល់ទះផ្សារដេប៉ូដែរគេស្គាល់ ថាជារបស់ (ឧកញ៉ាលីឈុនអ៊ូ )ជាសំបុកល្បែងស៊ីសងខុសច្បាប់ស្ទើរគ្រប់ប្រភេទនៅផ្លូវ215ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ គ្មានអាជ្ញាធរ មានសមត្ថកិច្ច ចុះបង្ក្រាបឡើយ។

 

ប្រជាពលរដ្ឋកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង ខណៈពេលឃើញក្រុមអ្នកញៀនល្បែងទាំងនោះប្រមូលផ្តុំគ្នា ចូលទៅលេងល្បែងស៊ីសងជារាល់ថ្ងៃបែរជាអាជ្ញាធរ ក្នុងមូលដ្ឋានហាក់បីដូចជាគ្មានចំណាត់ការនោះទេ មើលទៅ ប្រហែលជា ទទួលបានលាភសក្ការៈណាមួយហើយ ទើបអាជ្ញាធរហ៊ាន បើកភ្លើងខៀវ ឲ្យម្ចាស់ទីតាំង បើកល្បែងស៊ីសងលេងបានយ៉ាងរលូនដូចច្នេះ។

 

សូមឯកឧត្តម សសុខារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមនឹងលោកជួនណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ. ចុះពិនិត្យតារាងភ្លឹបបាល់ទះផ្សារដេប៉ូដែរជារបស់ (ឧកញ៉ាលីឈុនអ៊ូ )ជាសំបុកល្បែងស៊ីសងខុសច្បាប់ស្ទើរគ្រប់ប្រភេទខាលើនេះផង។

 

ក្រោយពីមានការចុះព័ត៌មានខាងលើខណៈអភិបាលនៃគណៈអភិបាលខណ្ឌ៧មករាបានដឹកនាំកំម្លាំងចម្រុះបានចុះទៅបិទទីតាំងខាងលើមិនឲ្យលេងល្បែងសុីងខាងលើមិនបើកនោះទេ។

 

គួររំលឹកថា:ឯកឧត្ដម ឃួង ស្រេង ដាក់ផែនការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់នៅចុងខែមីនា ២០២៦ និងឱ្យបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ជល់មាន់ ប៊ៀរ អាប៉ោង កន្ទុយលេខ ឆ្នោតឡូតូផងដែរ៕

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print