ក​ម្លាំងការិយាល័យគ្រឿងញៀនខេត្ដសហការបង្រ្កាបពន្លាតដែនដីឃាត់មុខសញ្ញា២នាក់ដកហូតសារធាតុស​ង្ស័យគ្រឿងញៀនមួយចំនួន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦អនុវត្ដតាមបទបញ្ជានិងដឹកនាំលោកឧត្ដមសេ​នីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបា​លខេត្ដកំពង់ស្ពឺ និងបាន​ការស​ម្របសម្រួលនីតិវិធីពីលោកសុិន វិរៈ ព្រះរាជអាជ្ញា នៃអយ្យការអម​សា​លា​ដំបូ​ងខេត្ដកំពង់ស្ពឺ និងការដឹកនាំកំលាំងផ្ទាល់ពីលោកវរសេ​នីយ៍ទោ ហ៊ាង ឈា​ងលី ស្នងការរង ផែនការងារ​ប្រឆាំ​ងគ្រឿង​ញៀ​ន (ស្ដីទី)​បានដឹកនាំបេីកប្រតិបត្ដិការ​ ដោយ​ស​ហ​ការជាមួយក​ម្លាំងអធិការដ្ឋាន​នគរបា​លស្រុកសំរោងទង កម្លាំងអធិ​កា​រដ្ឋាននគរបាលស្រុកអង្គស្នួ​ល ខេ្ដកណ្ដាល​ នៅចំ​ណុចភូមិទូករទះ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តក​ណ្ដាល  បានបង្ក្រាបមុខស​ញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿ​ងញៀ​នបានចំនួន២នាក់ :

១-ឈ្មោះ ខេន ពិសិដ្ឋ ហៅ សិត ភេទប្រុស អាយុ ៣​០ឆ្នាំ នៅភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំ​រោ​ង​ទង ខេត្តកំពង់ស្ពឺ។

២-ឈ្មោះ មឿន ស្រីពៅ ហៅ ស្រីកា ភេទស្រី អាយុ ២៩ឆ្នាំ ស្នាក់នៅ​បន្ទប់ជួលស្ថិតនៅភូមិទូករទះ ឃុំលំហា​ច ស្រុកអង្គស្នួន ខេត្តកណ្ដាល។

គួរបញ្ជាក់​ ឈ្មោះ ខេន ពិសិដ្ឋ ហៅ សិត មានដីកាបង្គាប់ឲ្យចាប់ខ្លួន លេ​ខ ១៤៣ ចុះថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០២៦ ចេញដោយលោកស្រី សម្ជស្ស មុទិតា ចៅក្រមស៊ើប​សួរនៃសាលាដំបូងខេត្តកំពង់ស្ពឺ ពីបទ: ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

ជាលទ្ធផលសមត្ថកិច្ចដកហូតវត្ថុតាងម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ២កញ្ចប់​(១​មធ្យម, ១តូ​ច), ទូរស័ព្ទចំនួន ២គ្រឿង, រថយន្ត ១គ្រឿង, ជញ្ជីង

ស​ម្រាប់ថ្លឹងគ្រឿងញៀនចំនួន ២គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ចំពោះជនសង្ស័យទាំង២នាក់រួមជាមួយវត្ថុតាងរឹបអូ​ស បានកម្លាំងបានបញ្ជូនមកកាន់ការិយាល័យគ្រឿង​ញៀនខេត្ដកំពង់ស្ពឺ​ ចាត់ការកសាងសំណុំរឿង​តាមនីតិវិធី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print