ខេត្តកំពង់ស្ពឺ ៖ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦អនុវត្ដតាមបទបញ្ជានិងដឹកនាំលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងបានការសម្របសម្រួលនីតិវិធីពីលោកសុិន វិរៈ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺ និងការដឹកនាំកំលាំងផ្ទាល់ពីលោកវរសេនីយ៍ទោ ហ៊ាង ឈាងលី ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន (ស្ដីទី)បានដឹកនាំបេីកប្រតិបត្ដិការ ដោយសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង កម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ខេ្ដកណ្ដាល នៅចំណុចភូមិទូករទះ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល បានបង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនបានចំនួន២នាក់ :
១-ឈ្មោះ ខេន ពិសិដ្ឋ ហៅ សិត ភេទប្រុស អាយុ ៣០ឆ្នាំ នៅភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
២-ឈ្មោះ មឿន ស្រីពៅ ហៅ ស្រីកា ភេទស្រី អាយុ ២៩ឆ្នាំ ស្នាក់នៅបន្ទប់ជួលស្ថិតនៅភូមិទូករទះ ឃុំលំហាច ស្រុកអង្គស្នួន ខេត្តកណ្ដាល។
គួរបញ្ជាក់ ឈ្មោះ ខេន ពិសិដ្ឋ ហៅ សិត មានដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ ១៤៣ ចុះថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០២៦ ចេញដោយលោកស្រី សម្ជស្ស មុទិតា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ស្ពឺ ពីបទ: ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
ជាលទ្ធផលសមត្ថកិច្ចដកហូតវត្ថុតាងម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ២កញ្ចប់(១មធ្យម, ១តូច), ទូរស័ព្ទចំនួន ២គ្រឿង, រថយន្ត ១គ្រឿង, ជញ្ជីង
សម្រាប់ថ្លឹងគ្រឿងញៀនចំនួន ២គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ចំពោះជនសង្ស័យទាំង២នាក់រួមជាមួយវត្ថុតាងរឹបអូស បានកម្លាំងបានបញ្ជូនមកកាន់ការិយាល័យគ្រឿងញៀនខេត្ដកំពង់ស្ពឺ ចាត់ការកសាងសំណុំរឿងតាមនីតិវិធី៕










