រកឃើញក្រុមហ៊ុន បៃស៊ីង សេង បានបញ្ចេញសំណល់រាវ បង្កឱ្យមានការបំពុលទឹក ងាប់ត្រី និងបំពុលបរិស្ថាននៅក្នុងអូរត្រែង ខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង៖ មន្រ្តីជំនាញ និងរដ្ឋបាលស្រុករតនៈមណ្ឌលនៅថ្ងៃទី២១-២២ ខែមេសា ឆ្នាំ២០២៦ បានបន្តចុះពិនិត្យ រកឃើញថារោងចក្រផលិតដំណាប់ស្វាយ បៃស៊ីង សេង (ខេមបូឌា) អ៉ិនដាសស្ទ្រី ឯ.ក ដែលស្ថិតនៅជាប់នឹងដងអូរត្រែង និងស្ថិតនៅចំណុចខ្សែទឹកខាងលើទីតាំង ដែលមានត្រីងាប់ ចម្ងាយប្រមាណ ២គីឡូម៉ែត្រ បានបញ្ចេញសំណល់រាវ មិនបានធ្វើប្រព្រឹត្តកម្មត្រឹមត្រូវដោយបានបង្ហូរតាមប្រព័ន្ធលូចេញពីទីតាំងផលិតកម្ម ចូលទៅក្នុងអូរត្រែងដោយផ្ទាល់ (ស្ថិតនៅចំណុចខាងកើតផ្នែកខាងជើងនៃទីតាំងរោងចក្រ)។

 

ជាក់ស្ដែងក្រសួងជំនាញតម្រូវឱ្យរោងចក្រ៖

១- ផ្អាកដំណើរការផលិតកម្មរោងចក្រ រហូតដល់អាងប្រព្រឹត្តិកម្មសំណល់រាវបានសាងសង់រួចរាល់ និងដំណើរការអនុលោមតាមបទដ្ឋានបរិស្ថាន។

 

២- ត្រូវធ្វើការបិទលូបង្ហូសំណល់រាវ និងទឹកភ្លៀងទាំងអស់ មិនឱ្យមានការបញ្ចេញពីទីតាំងរោចក្រចូលទៅក្នុងអូរត្រែង ។

 

៣- ត្រូវទទួលរងពិន័យអន្តរការណ៍ករណីមិនរាងចាល និងត្រូវផ្តល់សំណងការខូចខាតបរិស្ថាន តាមការវាយតម្លៃជាក់ស្តែងរបស់មន្ត្រីជំនាញ។

...

 

ជាមួយគ្នានេះ ក្រសួងជំនាញ នឹងបិទរោងចក្រជាស្ថាពរ ក្នុងករណីមិនគោរពតាមគោលការព៍ខាងលើ ឬប្រព្រឹត្តកំហុសម្តងទៀត៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print