ខេត្តកំពង់ចាម៖ រូបសំណាកនាគព័ន្ធ សាងសង់ អំពីស្ពាន់សុទ្ធ ទំងន់ ៨តោន កម្ពស់ ១០ម៉ែត្រ (បូកទាំងជើងទម្រ ៣ម៉ែត្រ ក្រោមគំនិតផ្តួចផ្តើមកសាងដោយលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមនៅចំណុចរង្វង់មូលនាគព័ន្ធចាស់ (ទល់មុខក្លោងទ្វារចូល វត្តប្រាសាទនគរបានជ័យ) ស្ថិតនៅភូមិនគរបាជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ត្រូវបានធ្វើពិធីបញ្ចុះបឋមសិលា ក្រុងពាលីតម្លើងជាថ្មី ដោយ រៀបចំពិធីកាត់ឫសសីមា បញ្ចុះបឋមសិលាតម្លើង និងស្រោចស្រង់បើកព្រះនេត្រនាគ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នេះក្រោមអធិបតីភាព របស់ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក្រោមការចូលរួមពីប្រជាពលរដ្ឋជាច្រើនផងដែរ ។
រូបសំណាកនាគព័ន្ធនេះ គឺជាសំណង់ប្រវត្តិសាស្ត្រ ដែលតំណាងឲ្យអត្តសញ្ញាណរបស់ខេត្តកំពង់ចាម ។រូបសំណាកនាគព័ន្ធថ្មីនេះ បានសាងសង់នៅលើបណ្ដោយផ្លូវជាតិលេខ ៧ ស្ថិតនៅចំណុចទល់មុខក្លោងទ្វារចូល វត្តប្រាសាទនគរបានជ័យ ក្នុងភូមិនគរបាជ័យ ស្រុកកំពង់សៀម ដែលបានកសាងតាមរចនាបថនិងទម្រង់បែបបត់ ទម្រង់រចនាបថចាស់ទាំងស្រុង ដោយ គ្រាន់តែប្តូពីចាស់កសាងឡើងដោយសុីម៉ង់ត៍ មកថ្មី ធ្វើអំពីស្ពាន់សុទ្ធមាន ទម្ងន់៨០តោននិងមាន កម្ពស់១០ម៉ែត្ររួមនឹងទម្រ៣ម៉ែត្រដែលមានទំហំ ១៧ម៉ែត្រ×១៧ម៉ែត្រ ៕
ដោយ៖ សំរិត









