ខេត្តកំពង់ស្ពឺ៖ មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកគងពិសីបានឱ្យដឹងនៅព្រឹកថ្ងៃទី២៣ខែមេសានេះថា ដោយអនុវត្ដតាមបទបញ្ជា លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កំលាំងអធិការដ្ឋាននគរបាលស្រុកគងពិសីបានធ្វេីការសហការស្រាវជ្រាវករណីក្មេងទំនើងបង្ហោះម៉ូតូតាមផ្លូវសាធារណៈឃុំស្រង់ ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ ៣នាក់ ៖
១-ឈ្មោះ កេង វត្ថា (ហៅវ័ន) ភេទប្រុស អាយុ ១៨ឆ្នាំនៅភូមិក្រាំងឃ្នង(ស្វាយឃ្លាំង) ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ អ្នកលើកម៉ូតូបង្ហោះនិងជាម្ចាស់ហ្វេសបុកឈ្មោះ Li Pu។
២-ឈ្មោះ យិន វាសនា (ហៅថាត់នៅ) ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិអូរពង្រ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ អ្នកអង្គុយកណ្ដាល ។
៣-ឈ្មោះ នៅ សុម៉ាធីណា (ហៅធ្មេញ) នៅភូមិត្រពងថ្ម ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺអ្នកជិះម៉ូតូថតជិះធ្វើសកម្មភាពម៉ាកហុងដាឌ្រីមសង់១២៥ ឆ្នាំ២០២៥ពណ៌ខ្មៅគ្មានស្លាកលេខ រីឯបក្ខពួក២នាក់ទៀតបានរត់គេចខ្លួន។
លោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី ក្មេងទំនើងទាំង២នាក់បានទទួលស្គាល់ថា ខ្លួនពិតជាបានធ្វើសកម្មភាពបង្ហោះម៉ូតូនៅតាមផ្លូវសារធាណៈពិតប្រាកដមែន ។
ចំពោះវិធានការ ក្មេងទំនើងទាំង៣នាក់ខាងលើ បានយកមកអប់រំនៅអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ និងធ្វើកិច្ចសន្យាអប់រំកោរសក់និងប្រគល់ជូនអោយអាណាព្យាបាលធានាយកទៅអប់រំបន្ត និងម៉ូតូម៉ាកហុងដា គ្មានផ្លាកលេខ ឆ្នាំ២២០២៥យកមករក្សាទុករយៈពេល៩០ថៃ្ង៕
ដោយ៖ សុរិយា










