ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជា នៅព្រឹកថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៦នេះ បានទទួលជួបជាមួយ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា រាជធានីភ្នំពេញ។ ជាជំនួបចុងក្រោយមុនលោក បញ្ចប់ដំណើរទស្សនកិច្ច និងចូលរួមកិច្ចសន្ទនានៅកម្ពុជា។
តាមរយៈរូបភាព គេមានការចាប់អារម្មណ៍ពីកាយវិការប្រកបដោយភាព នឹករលឹក និងស្និទ្ធស្នាល របស់សម្តេច ហ៊ុន សែន ជាមួយ លោក វ៉ាង យី។លោក វ៉ាង ត្រូវបានគេស្គាល់ថា អ្នកការទូតជើងចាស់ខ្លាំងរបស់មហាអំណាចចិន។ លោក បានឡើងកាន់តំណែង ជារដ្ឋមន្ត្រីការបរទេសចិន តាំងពីឆ្នាំ២០១៣ ហើយបានចាប់ផ្តើមមកកម្ពុជាដំបូង កាលពីឆ្នាំ២០១៦ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស មេគង្គ ឡានឆាង នៅសៀមរាប។
សូមជម្រាបថា ចាប់តាំងពីពេលនោះមក លោក វ៉ាង យី តែងតែមកបំពេញទស្សនកិច្ចនៅកម្ពុជាជាបន្តបន្ទាប់ ហើយទំនាក់ទំនងរវាងកម្ពុជា និងចិន ត្រូវបានគេមើលឃើញថា កាន់តែរីកចម្រើន និងបានសម្រេចផ្លែផ្កាជាច្រើនហើយទំនាក់ទំនងកម្ពុជា និងចិន ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់៕
ដោយ៖តារា










