រថយន្តford Rangerគៀរម៉ូតូពីក្រោយបណ្តាលឱ្យរងរបួសម្នាក់

ចែករំលែក៖

ភ្នំពេញ៖​ រថយន្តម៉ាកford Ranger​ មួយគ្រឿងបានបេីកគៀរម៉ូតូមួយគ្រឿងដែលជិះដោយបុរសម្នាក់បានរងរបួសត្រូវបាន

កងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ជួយទៅសង្គ្រោះភ្លាមៗ​ ចំណែករថយន្តបេីកគេចខ្លួនបាត់។ 

ហេតុការណ៍នេះបានកេីតឡេីងកាលពី វេលាម៉ោង២០និង០១នាទី  ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នៅផ្លូវជាតិលេខ៤ ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ឈឿន គីមហៀង  ភេទប្រុស អាយុ៤១ឆ្នាំ រងរបួសពកក្បាលផ្នែកខាងក្រោយ មានអាសយដ្ឋាននៅ ភូមិស្រែចក  ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូហុងដា​ មានបំពាក់ក្បាលសម្រាប់អូសរ៉ឺម៉ក​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខតាកែវ​ 1J 5932 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិេខ៤​ ក្នុងទិសដៅពីលិចទៅកេីតលុះមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តម៉ាក ford Ranger​ ពណ៌ស​ ធ្វេីដំណេីរមកពីក្រោយរួមគៀរបណ្តាលឱ្យដួលរងរបួស​ ភ្លាមនោះរថយន្តបង្កបានបេីកគេចខ្លួនបាត់។ 

...

ក្រោយកេីតហេតុក្រុមសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០បានចុះទៅដល់ទីតាំងកន្លែងកេីតហេតុភ្លាមៗ​ដេីម្បីសង្គ្រោះ​ តែជនរងគ្រោះសុំត្រឹមឱ្យ ជួយត្រួតពិនិត្យរាងកាយរួចរាល់ហើយ គាត់សុំត្រលប់ទៅផ្ទះវិញដោយខ្លួនឯង៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print