កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងកាពារអនិតិជនឆ្មក់បង្រ្កាបទីតាំងភោជនីដ្ឋានមួយកន្លែងយីហោឫស្សីស្រស់និងឃាត់ខ្លួនមនុស្សបានជាច្រើននាក់

ចែករំលែក៖

ភ្នំពេញ៖ ភោជនីដ្ឋានយីហោឫស្សីស្រស់មួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ត្រូវបានកម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន សហការជាមួយកម្លាំងព្រហ្មទ័ណ្ឌខណ្ឌច្បារអំពៅ ចុះឡោមព័ទ្ធនិងឃាត់ខ្លួនមនុស្សប្រុសស្រីបានជាច្រើននាក់រួមទាំងវត្ថុតាងជាច្រេីន កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ។

 

តាមប្រភពពីកម្លាំងសមត្ថកិច្ចជំនាញបានអោយដឹងថា ដោយទីតាំងហាងខាងលើនេះមានការចុះស៊ើបអង្កេតជាក់ស្តែងពីអង្គការមួយកន្លែង ក្រោយមកក៏បានរាយការណ៍ទៅកម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងកាពារអានិតិជនបានចុះមកធ្វើការបង្រ្កាបជាក់ស្តែងតែម្តង។

...

 

បន្ទាប់ពីកម្លាំងជំនាញប្រតិបត្តិការបង្រ្កាបទីតាំងហាងយីហោឫស្សីស្រស់ចប់ឃើញថា មានការឃាត់ខ្លួនម្ចាស់ទីតាំងនិងបុគ្គលិកនារីៗរួមទាំងអ្នកពាក់ព័ន្ធបំរើការក្នុងហាងបូករួមទាំងវត្ថុតាងមួយចំនួនធំបញ្ជូនតាមរថយន្តយកទៅអគ្គស្នងការនគរបាតជាតិដើម្បីធ្វើការសួរនាំ និងចាត់ការបន្តតាមនីតិវិធីច្បាប់ ។ ឯអ្នកមិនពាក់ព័ន្ធសមត្ថកិច្ចក៏បញ្ជូនឲ្យត្រឡប់ទៅផ្ទះវិញផងដែរ៕ ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print